ព័ត៍មាន

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ប្រកាស​ផែនការ​ក្រោយ​សង្គ្រាម​នៅ​តំបន់ហ្គាហ្សា

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ប្រកាស​ផែនការ​ក្រោយ​សង្គ្រាម​នៅ​តំបន់ហ្គាហ្សា

(VOVWORLD) - នាយប់ថ្ងៃទី ១០ សីហា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើសន្និសីទសារព័ត៌មានមួយក្នុងបរិបទដែលរដ្ឋាភិបាលប្រទេសនេះ ប្រឈមមុខនឹងការរិះគន់ទាំងក្នុងស្រុក និងអន្តរជាតិទាក់ទងនឹងការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីសន្តិសុខ ក្នុងការពង្រីកយុទ្ធនាការយោធារបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅទីក្រុងហ្គាហ្សា។

នៅក្នុងសន្និសីទសារព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៅទីក្រុងហ្សេរុយសាឡឹម នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបញ្ជាក់ថា ផែនការថ្មីនៅទីក្រុងហ្គាហ្សា ដែលទើបបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខនោះ គឺជា "វិធីល្អបំផុត និងលឿនបំផុតដើម្បីបញ្ចប់សង្គ្រាម" ជាមួយចលនាអ៊ីស្លាមហាម៉ាស។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Jerusalem ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥។ រូបថត៖ ABIR SULTAN/Pool/REUTERS

លោក Benjamin Netanyahu បានប្រកាសថា ក្នុងផែនការយោធាដែលទើបបានអនុម័ត អ៊ីស្រាអែលគ្មានចេតនាទន្ទ្រានកាន់កាប់តំបន់ហ្គាហ្សានោះទេ ប៉ុន្តែមានគោលដៅកម្ទេចខ្មាន់កាំភ្លើងហាម៉ាសទាំងស្រុង។ លោកក៏បានគូសបញ្ជាក់ពីគោលការណ៍ចំនួន៥ សម្រាប់បញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សារួមមាន៖ ក្រុមហាម៉ាស់ត្រូវបានរំសាយអាវុធ ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង តំបន់ហ្គាហ្សាក្លាយជាតំបន់គ្មានយោធា អ៊ីស្រាអែលគ្រប់គ្រងសន្តិសុខកំពូល និងរដ្ឋាភិបាលស៊ីវិលមិនមែនអ៊ីស្រាអែល នឹងគ្រប់គ្រងតំបន់ហ្គាហ្សា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.