ព័ត៍មាន

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ស្នើបង្កើន​យុទ្ធនាការ​យោធា​

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ស្នើបង្កើន​យុទ្ធនាការ​យោធា​

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទៅទស្សនាជំរុំជនភៀសខ្លួន Tulkarem ក្នុងទឹកដីប៉ាឡេស្ទីននៃភាគខាងជើង West Bank នាពីថ្ងៃទី ២១ ខែកុម្ភៈ ដោយស្នើឲ្យកងទ័ពបង្កើនយុទ្ធនាការយោធាដែលមានរយៈពេលមួយខែនៅក្នុងទឹកដីនេះ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើឡើងបន្ទាប់ពីរថយន្តក្រុងចំនួន ៣ គ្រឿង រងការបំផ្ទុះគ្រាប់បែកនៅទីក្រុង Bat Yam ភាគកណ្តាលអ៊ីស្រាអែលកាលពីថ្ងៃទី ២០ ខែកុម្ភៈ ដោយពុំមានអ្នករងរបួស។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅជំរុំជនភៀសខ្លួន Tulkarm នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥។ រូបថត៖ GPO

ក្នុងថ្ងៃដដែល ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ប្រទេសអេហ្ស៊ីប និងហ្ស៊កដានីបានរៀបចំកិច្ចប្រជុំកំពូល "ក្រៅផ្លូវការ" នៅរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីផែនការតំបន់ សំដៅជំនួសសំណើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការទន្ទ្រៀនកាន់កាប់នៅតំបន់ហ្គាហ្សា និងផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីប្រវត្តិសាស្ត្ររបស់ខ្លួន។

ប្រភពស្និទ្ធស្នាលនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា កិច្ចប្រជុំកំពូល “បានប្រព្រឹត្តិទៅនិងបញ្ចប់នៅពេលរសៀល" ប៉ុន្តែខ្លឹមសារនៃកិច្ចពិភាក្សាត្រូវបាន "រក្សាការសម្ងាត់" ខណៈដែលមិនមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនោះទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត ការសម្រេចចិត្តសំខាន់ៗរបស់មេដឹកនាំអារ៉ាប់នឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ (AL) ដែលនឹងប្រព្រឹត្តិទៅនៅអេហ្ស៊ីបនៅថ្ងៃទី ៤ ខែមីនា៕

 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.