ព័ត៍មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ អញ្ជើញអុជធូបរំលឹកដល់លោកប្រធានហូជីមិញ និងវីរបុរសដែលបង្កើតជ័យជម្នះនៅឌៀនបៀនភូ

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ អញ្ជើញអុជធូបរំលឹកដល់លោកប្រធានហូជីមិញ និងវីរបុរសដែលបង្កើតជ័យជម្នះនៅឌៀនបៀនភូ

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្តឌៀនបៀន ក្នុងឱកាសរំលឹកខួបលើកទី ៧២ នៃជ័យជម្នះឌៀនបៀនភូ (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៦) នាព្រឹកថ្ងៃទី ៨ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានអញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ វីរបុរសនិងយុទ្ធជនដែលបានបង្កើតឡើងជ័យជម្នះនៅឌៀនបៀនភូ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ VOV-Tay Bac)

នៅឯវិមានរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅតំបន់ប្រវត្តិសាស្ត្រភ្នំ E2 លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងគណៈប្រតិភូបានដាក់ផ្កា និងអុជធូបដើម្បីរំលឹកនិងបង្ហាញពីការដឹងគុណដ៏ធំធេង ចំពោះលោកប្រធានហូជីមិញ វីរបុរសជាតិនិងជាអ្នកវប្បធម៌ពិភពលោក ដែលបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុរំដោះជាតិ; អស់មួយជីវិតដើម្បីប្រទេសជាតិនិងប្រជាជន។

លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានធ្វើពិធីស្មឹងស្មាធិ៍មួយនាទី ដើម្បីរំលឹកដល់វីរជនពលីជីវិត នៅឈាបនដ្ឋាន អេ១   (រូបថត៖ VOV-Tay Bac)

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ និងគណៈប្រតិភូបានអញ្ជើញអុជធូបនិងដាក់ផ្កា ដើម្បីបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅ និងការដឹងគុណឥតព្រំដែន ព្រមទាំងបានគោរពវិញ្ញាណក្ខន្ធដល់វីរយុទ្ធជន ពលីនៅវិហាររំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី សមរភូមិឌៀនបៀនភូ។  លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងសមាជិកនៃគណៈប្រតិភូបានគោរព អុជធូបនៅចំពោះមុខវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ វ៉ ង្វៀន យ៉ាប និងវិញ្ញាណក្ខ័ន្ធវីរបុរសនិងយុទ្ធជនពលីដែលពលីជីវិត នៅលើទឹក ដីវីរភាព ឌៀនបៀនភូ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.