ព័ត៍មាន

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជីញអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសំណង់ហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់ចិន

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជីញអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសំណង់ហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់ចិន

(VOVWORLD) - នាយប់ថ្ងៃទី ៩ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោក Yan Jiehe ស្ថាបនិកសម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិក ជាសហគ្រាសឯកជនដ៏ធំមួយរបស់ចិនមានជំនាញខាងវិនិយោគ សាងសង់ ប្រតិបត្តិការ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបលោក Yan Jiehe ស្ថាបនិកសម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិក ប្រទេសចិន។ (រូបថត៖ Lai Hoa/VOV)

ដោយវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅទីក្រុងហាណូយ ក្នុងនាមជាអ្នកម៉ៅការ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុនលើការចូលរួមក្នុងបណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅ វៀតណាម នាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយអាជីវកម្មវៀតណាម តាមរយៈគម្រោង និងផលិតផលជាក់ស្តែង ដែលទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា  រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។

រីឯខ្លួនវិញ  លោក Yan Jiehe បានថ្លែងថា សម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិក បានឈ្នះការដេញថ្លៃ ហើយបច្ចុប្បន្នកំពុងអនុវត្តគម្រោងសំខាន់ៗ ចំនួនបីនៅទីក្រុងហាណូយ។ លោកបានបង្ហាញពីបំណងប្រាថ្នា ចង់ចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងបន្តកិច្ចសហប្រតិបត្តិការរយៈពេលវែងនៅវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.