ព័ត៍មាន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួម AFF ២០២៥

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួម AFF ២០២៥

(VOVWORLD) - នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃទី ២៥ ខែកុម្ភៈ បានអញ្ជើញមកបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅវៀតណាម ដោយចូលរួមនិងថ្លែងអំពីចក្ខុវិស័យក្នុងការកសាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងវេទិកាអនាគតអាស៊ានលើកទី ២ (ថ្ងៃទី ២៥-២៦ ខែកុម្ភៈ)។

យោងតាមឯកអគ្គរដ្ឋទូត Tan Yang Thai ប្រធានអាស៊ានឆ្នាំ ២០២៥ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ របស់វៀតណាម។ ការចូលរួមនិងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃវេទិកានាថ្ងៃទី ២៦ ខែកុម្ភៈ នឹងបង្កើតឱកាសសម្រាប់នាយករដ្ឋមន្ត្រី លោក Anwar Ibrahim ដើម្បីបង្ហាញពីអាទិភាពរបស់ប្រទេសនេះ ក្នុងកិច្ចសហប្រតិបត្តិការអាស៊ានឆ្នាំ ២០២៥។ សុន្ទរកថារបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim គ្រោងនឹងសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ពង្រឹងនិងពង្រីកតួនាទីនិងឋានៈរបស់អាស៊ានក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងមហាអំណាចធំៗ។ លើសពីនេះ របៀបវារៈស្តីពីសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតដ៏រុងរឿងសម្រាប់សមាជិកទាំងអស់ ក៏នឹងត្រូវបានលើកឡើងដោយលោក Anwar ផងដែរ។

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Tan Yang Thai។ រូបថត៖ Bernama

ក្នុងដំណើរទស្សនកិច្ចលើកទី២ របស់លោកមកកាន់ប្រទេសវៀតណាម ចាប់តាំងពីចូលកាន់តំណែងនៅចុងឆ្នាំ២០២២មក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim  ក៏នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាមផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.