ព័ត៍មាន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ អាស៊ានរក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយគ្រប់ភាគី

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ អាស៊ានរក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយគ្រប់ភាគី

(VOVWORLD) - ឆ្លើយតបនឹងសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងសន្និសីទពាក់ព័ន្ធកាលពីថ្ងៃទី ២៧ ឧសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសង្កត់ធ្ងន់ថា អាស៊ានជឿជាក់លើការទូតសកល ដោយធានាថា ប្លុកនេះរក្សាអព្យាក្រឹតភាពនិងសាមគ្គីភាព។

នាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានច្រានចោលគំនិតដែលថា បណ្តាប្រទេសអាស៊ានមានទំនោរខិតទៅជិតប្រទេសចិន ហើយលោកបញ្ជាក់ថា អាស៊ាននឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ចិន និងដៃគូជាច្រើនទៀតក្នុងពេលដំណាលគ្នា។

កិច្ចប្រជុំកំពូលអាស៊ាន-GCC-ចិនបានបើកនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ រូបថត៖ VOV

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អាចនឹងប្រព្រឹតិ្តទៅក្នុងពេលឆាប់ៗ នាប៉ុន្មានខែខាងមុខ បន្ទាប់ពីទទួលបានការស្រុះចិត្តគំនិតពីសហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានបញ្ជាក់ថា អាស៊ានបានត្រៀមខ្លួនជាស្រេច បញ្ចូលទីម័រឡេស្តេ ជាសមាជិកផ្លូវការ ហើយអាចនឹងធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាខៃតុលាខាងមុខ។

មុននោះ កិច្ចប្រជុំកំពូលអាស៊ាន - GCC - ចិនលើកទី១ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៧ ឧសភា ដែលគូសសញ្ញាសករាជថ្មីនៃកិច្ចសហប្រតិបត្តិការរវាងតំបន់សេដ្ឋកិច្ចធំៗទាំងបី នាំមកនូវឱកាសដើម្បីជំរុញនវានុវត្តន៍ និងការវិនិយោគអន្តរតំបន់ ជាមួយនឹង GDP របស់ភាគីទាំងបីសម្រេចបានជិត ២៤,៩ ពាន់ពាន់លានដុល្លារ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.