ព័ត៍មាន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ និងប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ និងប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧

(VOVWORLD) - នៅព្រឹកថ្ងៃទី ២៦ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាតកូឡាឡាំពួរ ក្នុងទីក្រុងកូឡាឡាំពួរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ ២០២៥ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើជាអធិបតី ក្នុងពិធីទទួលស្វាគមន៍ប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ប្រធានអាស៊ានឆ្នាំ ២០២៥ ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានស្វាគមន៍ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ាន រួមមាន៖ ព្រះមហាក្សត្រប្រ៊ុយណេ; ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រខាងកើត ប្រេស៊ីល អាហ្វ្រិកខាងត្បូង; នាយករដ្ឋមន្ត្រីនៃប្រទេសថៃ សិង្ហបុរី កម្ពុជា ឡាវ វៀតណាម កាណាដា; ប្រធានក្រុមប្រឹក្សាអឺរ៉ុប អគ្គលេខាធិការអង្គការសហប្រជាជាតិ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែតុលា រួមមានកិច្ចប្រជុំជិត ២០ និងសកម្មភាពកម្រិតខ្ពស់។ តាមគម្រោង ថ្នាក់ដឹកនាំនឹងចុះហត្ថលេខា អនុម័ត និងទទួលស្គាល់ឯកសារជិត ៨០ ច្បាប់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូរបស់ខ្លួនក្នុងវិស័យអាទិភាពជាច្រើន ជាពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.