ព័ត៍មាន

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ធ្វើទស្សនកិច្ចនៅអាមេរិក

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ធ្វើទស្សនកិច្ចនៅអាមេរិក

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចាកចេញពីទីក្រុង Tel Aviv នាថ្ងៃទី ២ ខែកុម្ភៈ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបពិភាក្សាជាមួយម្ចាស់ផ្ទះប្រធានាធិបតី Donald Trump ក្នុងក្តីសង្ឃឹមនៃការបង្កើតទំនាក់ទំនងឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីភាពតានតឹងដោយផ្ទាល់ជាមួយរដ្ឋបាលមុនអំពីជម្លោះនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ដំណើរទស្សនកិច្ចរបស់លោក Benjamin Netanyahu កើតឡើងចំពេលមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលប្រទះនឹងការប្រឆាំងយ៉ាងខ្លាំងពីក្រុមរឹងរូសក្នុងប្រទេសអ៊ីស្រាអែល ដែលចាត់ទុកថា កិច្ចព្រមព្រៀងនេះបានបញ្ចប់ការប្រយុទ្ធគ្នា មុនពេលចលនាអ៊ីស្លាមប្រដាប់អាវុធ ហាម៉ាសត្រូវបានបរាជ័យទាំងស្រុង។

ក្នុងអំឡុងពេលអាណត្តិមុន (២០១៦-២០២០) លោក Trump បាននាំមកជូនលោក Netanyahu នូវជោគជ័យជាបន្តបន្ទាប់ រួមទាំងការផ្លាស់ប្តូរស្ថានទូតអាមេរិកទៅកាន់ទីក្រុង Jerusalem និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham ធ្វើឱ្យប្រក្រតីភាពទំនាក់ទំនងរវាងអ៊ីស្រាអែលនិងប្រទេសអារ៉ាប់មួយចំនួនរួមមានៈ អេមីរ៉ាត់អារ៉ាប់រួម (UAE) និងបារ៉ែន។ រដ្ឋបាលបច្ចុប្បន្នរបស់លោក Donald Trump ដែលរួមមានឥស្សរជនគាំទ្រអ៊ីស្រាអែលមួយចំនួន ត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅតំបន់ West Bank ដែលកាន់កាប់ និងប្រឆាំងនឹងសម្ពាធអន្តរជាតិជុំវិញជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.