ព័ត៍មាន

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសថា "នឹងគ្មានរដ្ឋប៉ាឡេស្ទីនឡើយ​"

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសថា "នឹងគ្មានរដ្ឋប៉ាឡេស្ទីនឡើយ​"

(VOVWORLD) - សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី ១១ ខែកញ្ញា នៅពេលចូលរួមក្នុងព្រឹត្តិការណ៍មួយនៅតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែលនៅហ្សេរុយសាឡឹមខាងកើត។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ រូបថត៖ REUTERS/Ronen Zvulun

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានប្រកាសថា លោកនឹងការពារបេតិកភណ្ឌ ដីធ្លី សន្តិសុខ និងបង្កើនចំនួនប្រជាជននៅតំបន់តាំងទីលំនៅ។

តាំងពីយូរមកហើយ អ៊ីស្រាអែលមានមហិច្ឆិតាក្នុងការសាងសង់តំបន់តាំងទីលំនៅ លើផ្ទៃដី១២ គីឡូម៉ែត្រការ៉េនៅហ្សេរុយសាឡឹមខាងកើត ដែលត្រូវបានហៅថា E1 ប៉ុន្តែផែនការនេះ ត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំដោយសារតែការប្រឆាំងជំទាស់អន្តរជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ការតាំងទីលំនៅនេះនឹងបែងចែកតំបន់ West Bank ជាពីរផ្នែក និងបង្កការគំរាមកំហែងអចិន្ត្រៃយ៍ដល់រដ្ឋប៉ាឡេស្ទីន។ តំបន់តាំងទីលំនៅរបស់អ៊ីស្រាអែលទាំងអស់នៅតំបន់ West Bank ដែលត្រូវបានទន្ទ្រានកាន់កាប់តាំងពីឆ្នាំ ១៩៦៧មក ត្រូវបានចាត់ទុកជាខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។ រដ្ឋាភិបាលលោកខាងលិចជាច្រើន រួមទាំងអង់គ្លេស និងបារាំង បានឲ្យដឹងថា នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញានេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.