ព័ត៍មាន

នាយករដ្ឋមន្ត្រីស្នើឱ្យផ្ដោតលើការការពារ ទប់ទល់ទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើង

នាយករដ្ឋមន្ត្រីស្នើឱ្យផ្ដោតលើការការពារ ទប់ទល់ទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើង

(VOVWORLD) - លោកនាយករដ្ឋ មន្ត្រី បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យប្រើគ្រប់វិធានការ ចុះទៅកាន់តំបន់ដែលត្រូវ ទឹកជន់លិចជ្រៅ ដើម្បីផ្តល់ស្បៀងអាហារ និងជំនួយដល់គ្រួសារដែលប្រឈមនឹង ហានិភ័យអត់ឃ្លាន ដាច់ខាតមិនត្រូវឱ្យប្រជាពលរដ្ឋឃ្លាន ឬស្រេកឡើយ។

ក្នុងសារទូរលេខ ស្តីពីការផ្តោតលើការការពារ និងទប់ទល់នឹងទឹកជំនន់និងការ រអិលបាក់ដីនៅភាគខាងជើង ដែលបានចេញផ្សាយកាលពីថ្ងៃទី ៧ ខែតុលា នាយក រដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានស្នើឱ្យប្រធានគណៈកម្មាធិការប្រជាជន នៃខេត្ត និងមូលដ្ឋានដែលរងផលប៉ះពាល់ សហការយ៉ាងសកម្មជាមួយក្រសួងការពារ ប្រទេស និងក្រសួងនគរបាល ដើម្បីដាក់ពង្រាយវិធានការបន្ទាន់សម្រាប់ការពារ ទប់ទល់នឹងទឹកជំនន់ ផ្តោតលើការពិនិត្យឡើងវិញនូវតំបន់ដែលត្រូវទឹកជន់លិចជ្រៅ តំបន់ដែលអាចកើតមានការរអិលបាក់ដី ទឹកជំនន់ ដើម្បីម្ចាស់ការជម្លៀសប្រជាជន (ជាពិសេសមនុស្សចាស់ កុមារ និងក្រុមដែលងាយរងគ្រោះ) ចេញពីតំបន់គ្រោះថ្នាក់ ធានាសុវត្ថិភាពអាយុជីវិតមនុស្សជាអាទិភាពដំបូង និងសំខាន់បំផុត។ លោកនាយករដ្ឋ មន្ត្រី បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យប្រើគ្រប់វិធានការ ចុះទៅកាន់តំបន់ដែលត្រូវ ទឹកជន់លិចជ្រៅ ដើម្បីផ្តល់ស្បៀងអាហារ និងជំនួយដល់គ្រួសារដែលប្រឈមនឹង ហានិភ័យអត់ឃ្លាន ដាច់ខាតមិនត្រូវឱ្យប្រជាពលរដ្ឋឃ្លាន ឬស្រេកឡើយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.