ព័ត៍មាន

នាយករដ្ឋមន្ត្រីស្នើឲ្យបំផុសយុទ្ធនាការយ៉ាងរហ័សរហួនក្នុងការសាងសង់និងជួសជួលផ្ទះជូនប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់

នាយករដ្ឋមន្ត្រីស្នើឲ្យបំផុសយុទ្ធនាការយ៉ាងរហ័សរហួនក្នុងការសាងសង់និងជួសជួលផ្ទះជូនប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់

(VOVWORLD) - នៅល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញជួបប្រជុំតាមអ៊ីនធឺណិត ជាមួយខេត្តដាក់ឡាក់ ខេត្តយ៉ាឡាយ ខេត្តខាញ់ហ័រ និងខេត្តឡឹម ដុង ស្តីពីការងារបង្ការ និងជម្នះផលវិបាកបណ្តាលពីទឹកជំនន់ប្រវត្តិសាស្ត្រ និងឆ្លើយតបយ៉ាងសកម្មចំពោះព្យុះលេខ ១៥។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំតាមអ៊ីនធឺណិតតភ្ជាប់ជាមួយខេត្តចំនួន ៤ ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ប្រវត្តិសាស្ត្រថ្មីៗនេះ (រូបថត៖ កុងបាក់/VOV-Tay Nguyen)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា ព្យុះ និងទឹកជំនន់ប្រព្រឹត្តទៅនាពេលថ្មីៗនេះ គឺជាព្យុះប្រវត្តិសាស្ត្រ ដែលបង្កការខូចខាតយ៉ាងដំណំនិងមិនធ្លាប់មានពីមុនមក។ ភារកិច្ចសំខាន់បំផុតនៅពេលនេះ គឺការផ្តល់លំនៅដ្ឋានជូនប្រជាជន។ លោកនាយករដ្ឋមន្ត្រីក៏បានបំផុសយុទ្ធនាការយ៉ាងរហ័សរហួនមួយ ដើម្បីសាងសង់ថ្មីនិងជួសជុលផ្ទះឡើងវិញសម្រាប់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ ខិតខំធ្វើឱ្យលំនៅដ្ឋានសម្រាប់ប្រជាជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់មានស្ថេរភាពត្រឹមថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ជួសជុលផ្ទះដែលខូចខាតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ និងបញ្ចប់ការសាងសង់ផ្ទះថ្មីសម្រាប់ប្រជាជន រួចរាល់ត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦។ ចាំបាច់ត្រូវធានាថា ផ្ទះទាំងនោះជាកន្លែងរស់នៅ និងជាជម្រកក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ ព្យុះ និងទឹកជំនន់ផងដែរ។

នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជននៅតំបន់លិចទឹកនៃឃុំហ័រធីញ ខេត្តដាក់ឡាក់ (ស្រុកតៃហ័រ អតីតខេត្តភូអៀន) (រូបថត៖ កុងបាក់/VOV-Tay Nguyen)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងប្រជាជនទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៨០ ដែលចុះថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ របស់រដ្ឋាភិបាល ស្តីពីដំណោះស្រាយដើម្បីជំនះ ផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ និងស្តារផលិតកម្មឡើងវិញនៅតាមមូលដ្ឋាននានាក្នុងតំបន់ភាគកណ្តាល។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានឧបត្ថម្ភថវិកាជាង ២.០០០ ពាន់លានដុង សម្រាប់មូលដ្ឋានចំនួន ៤ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ថ្មីៗនេះ។

ទាក់ទងនឹងការឆ្លើយតបទៅនឹងព្យុះលេខ ១៥ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានព្រមានថា មិនត្រូវមានការធ្វេសប្រហែសជាដាច់ខាត។ ខេត្តឡឹមដុង ខេត្តខាញហ័រ ខេត្តយ៉ាឡាយ និងខេត្តដាក់ឡាក់ ត្រូវតែបង្កើនការឆ្លើយតបទាន់ពេលវេលា   ដើម្បីមានផែនការឆ្លើយតបប្រកប ដោយប្រសិទ្ធភាពបំផុត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.