ព័ត៍មាន

នាយករដ្ឋមន្ត្រីវៀតណាម៖ ផ្តោតលើការដោះស្រាយការលំបាកផ្នែកស្ថាប័ន

នាយករដ្ឋមន្ត្រីវៀតណាម៖ ផ្តោតលើការដោះស្រាយការលំបាកផ្នែកស្ថាប័ន

(VOVWORLD) - នាព្រឹកថ្ងៃទី៤ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែឧសភា ឆ្នាំ២០២៥។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែឧសភា។ (រូបថត៖ VOV)
ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយ តម្លៃថា៖ ស្ថានភាពសេដ្ឋកិច្ចសង្គមបន្តមាននិន្នាការវិជ្ជមាន ខែក្រោយមានភាពល្អ ប្រសើរជាងខែមុន ហើយរយៈពេល ៥ ខែដំបូងជាទូទៅ ក៏ល្អប្រសើរជាងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២៤ លើវិស័យភាគច្រើនផងដែរ។ នាពេលខាងមុខ លោកនាយក រដ្ឋមន្ត្រីបានស្នើដល់បណ្ដាក្រសួង ផ្នែកនានា យកចិត្តទុកដាក់លើភារកិច្ចសំខាន់ៗ ចំនួន ១១ ក្រុម រួមទាំងការដោះស្រាយការលំបាកផ្នែកស្ថាប័ន៖
"ស្មារតីគឺត្រូវដោះស្រាយការលំបាក។ មិនថាលំបាកយ៉ាងណាក៏ដោយ យើង ត្រូវតែធ្វើដែរ។ ប្រែក្លាយឧបសគ្គទាំងនេះទៅជាគុណសម្បត្តិប្រកួតប្រជែង ហើយគ្មាន គុណសម្បត្តិប្រកួតប្រជែងណាមួយ ល្អដូចគុណសម្បត្តិប្រកួតប្រជែងផ្នែកស្ថាប័ននោះ ទេ។ យើងត្រូវតែដោះស្រាយឲ្យបាន ហើយធ្វើការជាមួយរដ្ឋសភាដើម្បីដោះស្រាយ ឧបសគ្គដែលនៅសេសសល់។ បញ្ហានេះដើម្បីប្រជាជន ដើម្បីប្រជាជាតិ"។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ដើម្បីដាក់ពង្រាយ “សសរស្តម្ភទាំងបួន” របស់ ការិយាល័យនយោបាយ។ ផ្តោតលើការអនុវត្តដំណោះស្រាយដើម្បីឆ្លើយតបទៅនឹង គោលនយោបាយពន្ធបដិការរបស់សហរដ្ឋអាមេរិក; បន្តសុក្រិតស្ថាប័ន បង្រួមនិង រៀបចំក្បាលម៉ាស៊ីនដឹកនាំឡើងវិញ ជំរុញកំណែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរ ឌីជីថល។ ផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើន ការគ្រប់គ្រងអតិផរណា ការពង្រឹងការការពារជាតិ និងសន្តិសុខយ៉ាងរឹងមាំ; រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គម; បង្កើនកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិក្នុងនោះមានការត្រៀម រៀបចំឲ្យបានល្អបំផុតសម្រាប់កិច្ចប្រជុំ APEC ២០២៧ នៅទីក្រុង Phu Quoc ខេត្ត Kien Giang៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.