ព័ត៍មាន

នាយករដ្ឋមន្ត្រីវៀតណាម ស្នើឱ្យអាស៊ានពង្រីកយ៉ាងខ្លាំងក្លានូវប្រភពកម្លាំង យុទ្ធសាស្ត្រចំនួន ៣

នាយករដ្ឋមន្ត្រីវៀតណាម ស្នើឱ្យអាស៊ានពង្រីកយ៉ាងខ្លាំងក្លានូវប្រភពកម្លាំង យុទ្ធសាស្ត្រចំនួន ៣

(VOVWORLD) - នៅថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងថ្នាក់ ដឹកនាំនៃប្រទេសអាស៊ានបានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ និងសម័យប្រជុំ ចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងថ្នាក់ ដឹកនាំនៃប្រទេសអាស៊ានបានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ និងសម័យប្រជុំ ចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ (រូបថត៖ VGP/Nhat Bac)
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា “បរិយាប័ន្ននិងចីរភាព” គឺជាជម្រើសនិងតម្រូវការជាយុទ្ធសាស្ត្ររបស់អាស៊ាន ហើយបានស្នើឱ្យអាស៊ានពង្រីកយ៉ាងខ្លាំងក្លានូវប្រភពកម្លាំងយុទ្ធសាស្ត្រចំនួន៣។ ទីមួយ អាស៊ានត្រូវពង្រឹងកម្លាំងនៃសាមគ្គីភាពនិងឯកភាព តាមនោះលើកកំពស់កម្លាំងចម្រុះនិងអនុវត្តន៍បណ្ដាយុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់សមាគមប្រកបដោយប្រសិទ្ធភាព និងស៊ីសង្វាក់គ្នា។ ទីពីរ អាស៊ានត្រូវពង្រីក ភាពស្វាហាប់ ភាពខ្លួនទីពឹងខ្លួន ភាពធន់និងពង្រឹងទំនាក់ទំនងក្នុងប្លុកដោយផ្អែកលើ ការអនុវត្តផែនការសហប្រតិបត្តិការប្រកបដោយភាពសកម្មនិងបន្ទាន់ គួបផ្សំជាមួយនឹង ការពិនិត្យឡើងវិញ និងការកែតម្រូវជាប្រចាំ ដើម្បីធានាបាននូវប្រតិបត្តិការរលូននៃ យន្តការ; បង្កើនសមាមាត្រនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងប្លុក ខណៈពេលដែល ពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរតំបន់។ ទីបី អាស៊ានត្រូវខិតខំ ប្រឹងប្រែងបង្កើតសន្ទុះសម្រាប់នវានុវត្តន៍ និងភាពច្នៃប្រឌិត តាមរយៈការបំពេញក្រប ខ័ណ្ឌសហប្រតិបត្តិការថ្មីៗឲ្យបានឆាប់ ដូចជាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ច ឌីជីថលអាស៊ាន និងផែនការមេឌីជីថលអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងការគ្រប់គ្រងទិន្នន័យឆ្លងដែន លើកទឹកចិត្តសហ គ្រិនភាព និងនវានុវត្តន៍ ព្រមទាំងស្រាវជ្រាវលើការបង្កើតបណ្តាញមជ្ឈមណ្ឌល នវានុវត្តន៍អាស៊ានផងដែរ។
ថ្នាក់ដឹកនាំអាស៊ានសង្កត់ធ្ងន់លើសារៈសំខាន់ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រដែលបានអនុម័ត។ (រូបថត៖ VGP/Nhat Bac)
នៅក្នុងបរិបទដែលពិភពលោក និងតំបន់បន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិន អាចទាយទុកជាមុនបានជាច្រើននោះ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានស្នើឱ្យអាស៊ានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីរួមចំណែកក្នុងការរក្សា បរិយាកាសសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដោយចាត់ទុកនេះជាអាទិភាព ចម្បង។ ដូច្នេះ អាស៊ានត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាឲ្យបានរឹងមាំនូវ សាមគ្គីភាព ឯកភាព និងប្រកាន់ខ្ជាប់នូវជំហរគោលការណ៍ និងឥតងាករេរបស់ខ្លួនលើ បញ្ហាសមុទ្រខាងកើត ដោយរំលេចនូវការប្រតិបត្តិតាមច្បាប់អន្តរជាតិ រួមទាំងអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.