ព័ត៍មាន

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំជាប្រចាំលើកទី ១៦ នៃអ្នកត្រួសត្រាយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំជាប្រចាំលើកទី ១៦ នៃអ្នកត្រួសត្រាយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក

(VOVWORLD) - ជាមួយនឹងប្រធានបទ "ស្មារតីសហគ្រិនភាពសម្រាប់ យុគសម័យថ្មី" នោះ កិច្ចប្រជុំ WEF Tianjin ២០២៥ មានការអញ្ជើញចូលរួមពីគណៈ ប្រតិភូជាង ១៧០០ នាក់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងទីភ្នាក់ងារ អង្គការអន្តរ ជាតិ អ្នកជំនាញ អ្នកប្រាជ្ញ និងថ្នាក់ដឹកនាំសហគ្រាសមកពីប្រទេសជិត ១០០ ជុំវិញ ពិភពលោក។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅសម័យបើក។ (រូបថត៖ VOV)
កាលពីថ្ងៃទី ២៥ មិថុនា នៅទីក្រុង Tianjin ប្រទេសចិន បានបើកសម័យប្រជុំ ពេញអង្គនៃកិច្ចប្រជុំជាប្រចាំលើកទី ១៦ នៃអ្នកត្រួសត្រាយរបស់វេទិកាសេដ្ឋកិច្ចពិភព លោក (WEF Tianjin ២០២៥)។ ជាមួយនឹងប្រធានបទ "ស្មារតីសហគ្រិនភាពសម្រាប់ យុគសម័យថ្មី" នោះ កិច្ចប្រជុំ WEF Tianjin ២០២៥ មានការអញ្ជើញចូលរួមពីគណៈ ប្រតិភូជាង ១៧០០ នាក់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងទីភ្នាក់ងារ អង្គការអន្តរ ជាតិ អ្នកជំនាញ អ្នកប្រាជ្ញ និងថ្នាក់ដឹកនាំសហគ្រាសមកពីប្រទេសជិត ១០០ ជុំវិញ ពិភពលោក។ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងប្រមុខរដ្ឋ/ រដ្ឋាភិបាលចំនួន ៥ រួមមាន៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong នាយករដ្ឋមន្ត្រីសេណេហ្គាល់ លោក Oismane Sonko ប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa និងនាយករដ្ឋមន្ត្រី កៀហ្ស៊ីស៊ីស្ថាន លោក Adylbek Kassymaliev បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងថ្នាក់ដឹកនាំបណ្ដាប្រទេសចូលរួមសម័យបើក។ (រូបថត៖ VOV)
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សាសំខាន់ៗមួយចំនួន ហើយជាភ្ញៀវពិសេសនៃ កិច្ចសន្ទនាគោលនយោបាយជាតិ ក្រោមប្រធានបទ “វៀតណាម - យុគសម័យនៃ ការស្ទុះឈានទៅមុខ៖ ពីចក្ខុវិស័យដល់សកម្មភាព”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.