ព័ត៍មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសវនាការជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសវនាការជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី និងចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា កាលពីថ្ងៃទី ២៥ ឧសភា នៅទីស្នាក់ការរដ្ឋសភាម៉ាឡេស៊ី នៅទីក្រុង Kuala Lumpur នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសវនាការជាមួយប្រធានព្រឹទ្ធសភាម៉ាឡេស៊ី លោក Dato Awang Bemee Awang Ali Basah និងប្រធានសភាជាន់ទាបលោក Dato' Johari Bin Abdul ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ជួបសវនាការជាមួយប្រធានព្រឹទ្ធសភាម៉ាឡេស៊ី លោក Dato Awang Bemee Awang Ali Basah។ (រូបថត៖ VNA)
នៅក្នុងបណ្ដាជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ម៉ាឡេស៊ីក្នុងការទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយ ប្រធានបទ “និរន្តរភាពនិងបរិយាប័ន្ន” និងជាប្រធាននៃមហាសន្និបាតអន្តរសភា អាស៊ាន (AIPA) លើកទី៤៦។ ទាក់ទិននឹងទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី លោក នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យភាគីទាំងពីរគួរតែសម្របសម្រួលអនុវត្តន៍ យ៉ាងខ្លាំងក្លានូវវិធានការនានា ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់ លានដុលា្លរអាមេរិកក្នុងទិសដៅប្រកបដោយតុល្យភាព; សម្រួលដល់ការនាំចូល នាំចេញ និងកាត់បន្ថយការអនុវត្តរបាំងពាណិជ្ជកម្ម; ម៉ាឡេស៊ីជួយឧបត្ថម្ភបណ្តុះ បណ្តាលសម្រាប់មូលដ្ឋាន និងសហគ្រាសវៀតណាមអំពីដំណើរការផលិតកម្មនិងផ្ដល់ វិញ្ញាបនបត្រហាឡាល់; សម្រួលបន្ថែមទៀតដល់ការនាំចូលមុខទំនិញនេះពី វៀតណាម; ខិតខំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យ ហាឡាល់ក្នុងពេលឆាប់ៗខាងមុខនេះ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងប្រធាន សភាជាន់ទាបម៉ាឡេស៊ី លោក Dato' Johari Bin Abdul។ (រូបថត៖ VNA)
ប្រធានព្រឹទ្ធសភា លោក Dato Awang Bemee Awang Ali Basah និងប្រធាន សភាជាន់ទាបម៉ាឡេស៊ី លោក Dato' Johari Bin Abdul បានអះអាងបន្តជំរុញកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះមានរដ្ឋសភាវៀតណាមជាមួយសភា ជាន់ទាបម៉ាឡេស៊ី; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការផ្លាស់ប្តូររវាង សមាជិកាសភា សមាជិកសភាវ័យក្មេង; ចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការ កសាង និងបំពេញក្របខ័ណ្ឌច្បាប់សមស្រប បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ ការអនុវត្តខ្លឹមសារ និងវិស័យសហប្រតិបត្តិការថ្មី ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបតែបានបង្កើតឡើង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.