ព័ត៍មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង អេស្តូនី និងស៊ុយអែត

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង អេស្តូនី និងស៊ុយអែត

(VOVWORLD) - ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៤ ខែមិថុនា។

ក្រសួងការបរទេសវៀតណាម នាថ្ងៃទី២ ខែមិថុនា បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា៖ តបតាមការអញ្ជើញរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីអេស្តូនីលោក Kristen Michal និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃអង្គការសហប្រជាជាតិសម្រាប់ការគាំទ្រការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ១៤៖ អភិរក្ស និងប្រើប្រាស់ប្រកបដោយចីរភាពនូវមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (ត្រូវបានគេស្គាល់ថាជាកិច្ចប្រជុំមហាសមុទ្រលើកទី ៣ របស់អង្គការសហប្រជាជាតិ) ធ្វើសកម្មភាពទ្វេភាគីនៅប្រទេសបារាំង និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអេស្តូនី និងព្រះរាជាណាចក្រស៊ុយអែត។

ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៤ ខែមិថុនា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.