ព័ត៍មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និង ថ្នាក់ដឹកនាំអាស៊ានបានចាប់ផ្តើមសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាន។ (រូបថត៖ VOV)
ដោយប្រធានបទនៃឆ្នាំប្រធានអាស៊ាន ២០២៥ គឺ "បរិយាប័ន្ននិងនិរន្តរភាព" នោះ ម៉ាឡេស៊ីបានធ្វើការជាមួយប្រទេសផ្សេងទៀតដើម្បីកំណត់នូវខ្លឹមសារសហ ប្រតិបត្តិការជាក់លាក់មួយចំនួន ដោយឆ្លុះបញ្ចាំងតាមរយៈការផ្តោតសំខាន់នានា រួមមាន៖ ការផ្តល់អាទិភាពដល់ការពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការលើក កម្ពស់ទំនុកចិត្តយុទ្ធសាស្រ្តតាមរយៈការសន្ទនា ការទូត និងសុច្ឆន្ទៈ ការពង្រីកទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងជាមួយប្រទេស ដៃគូខាងក្រៅ; កំណើនប្រកបដោយនិរន្តរភាព និងបរិយាប័ន្នដោយផ្អែកលើការលើក កម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងប្លុក បង្កើនកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ សេដ្ឋកិច្ចជាមួយដៃគូ ការតភ្ជាប់ទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញហិរញ្ញវត្ថុ និងការ វិនិយោគបៃតង និងភាពធន់ផ្នែកឌីជីថល; ដាក់ខ្លឹមសារអំពីបរិយាប័ន្ននិងនិរន្តរភាព ជាស្នូលនៃដំណើរការកសាងសហគមន៍ ជំរុញការបង្រួញគម្លាតអភិវឌ្ឍន៍ និងវិសម ភាព លើកកំពស់គុណភាពជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុ។
ក្នុងបរិបទនោះ កិច្ចប្រជុំទាំងនេះមានសារសំខាន់ខ្លាំង និងជាឱកាសដើម្បីឲ្យថ្នាក់ ដឹកនាំផ្លាស់ប្តូរ វាយតម្លៃ និងឯកភាពលើទិសដៅជាយុទ្ធសាស្ត្រ ដើម្បីបង្កើនកិច្ចសហ ប្រតិបត្តិការ រក្សាសន្ទុះក្នុងការកសាងសហគមន៍អាស៊ាន បង្កើនសមត្ថភាពឆ្លើយតប សម្របខ្លួន និងសម្របសម្រួលធ្វើសកម្មភាព រួមចំណែកធានាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.