ព័ត៍មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបថ្នាក់ដឹកាំក្រុមហ៊ុនឈាន មុខចំនួន ៧ របស់ប្រទេសថៃ

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបថ្នាក់ដឹកាំក្រុមហ៊ុនឈាន មុខចំនួន ៧ របស់ប្រទេសថៃ

(VOVWORLD) - ដោយលើកឡើងពីគោលដៅកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ និងឆ្នាំបន្ត បន្ទាប់ទៀត លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន និងធនាគារថៃបន្តពង្រីកប្រតិ បត្តិការ និងការវិនិយោគលើវិស័យដែលមានប្រៀបខ្លាំង និងវិស័យថ្មីៗដូចជា សេដ្ឋកិច្ច ឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ឧស្សាហកម្មដែលទើបលេចចេញ និងបច្ចេក វិទ្យាខ្ពស់។

នារសៀលថ្ងៃទី ១៦ ឧសភា ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន និងសហគ្រាសឈានមុខចំនួន ៧ របស់ប្រទេសថៃ ដែលបានអមដំណើរនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនោះ នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានវាយតម្លៃខ្ពស់ចំពោះការសន្យាយូរអង្វែងរបស់ បណ្ដាក្រុមហ៊ុនក្នុងការវិនិយោគ និងអភិវឌ្ឍន៍សកម្មភាពអាជីវកម្មនៅវៀតណាម។ ដោយលើកឡើងពីគោលដៅកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ និងឆ្នាំបន្ត បន្ទាប់ទៀត លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន និងធនាគារថៃបន្តពង្រីកប្រតិ បត្តិការ និងការវិនិយោគលើវិស័យដែលមានប្រៀបខ្លាំង និងវិស័យថ្មីៗដូចជា សេដ្ឋកិច្ច ឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ឧស្សាហកម្មដែលទើបលេចចេញ និងបច្ចេក វិទ្យាខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងរួមដំណើរជាមួយនិង បង្កើតបរិយាកាសវិនិយោគអំណោយផលជានិច្ចសម្រាប់សហគ្រាស និងវិនិយោគិន រួមទាំងវិនិយោគិនថៃ ដើម្បីធ្វើសកម្មភាពអាជីវកម្មប្រកបដោយជោគជ័យ គោរពតាម បទប្បញ្ញត្តិច្បាប់ រួមចំណែកក្នុងការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសទាំងពីរ។
បច្ចុប្បន្ននេះ ប្រទេសថៃមានគម្រោងវិនិយោគចំនួន ៧៦៧ នៅក្នុងប្រទេសវៀត ណាម ជាមួយនឹងទុនចុះបញ្ជីសរុបជិត ១៥ ពាន់លានដុល្លារអាមេរិក ដោយឈរនៅ លំដាប់ទី ៩ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៥០ ដែលវិនិយោគនៅវៀត ណាម។ ផ្ទុយទៅវិញ វៀតណាមបានវិនិយោគក្នុងគម្រោងចំនួន ២២ នៅប្រទេសថៃ ដោយមានទុនសរុបជិត ៣៥ លានដុល្លារអាមេរិក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.