ព័ត៍មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ លើកសំណើមួយចំនួនដើម្បីបរិស្ថាន និងសុខាភិបាលសកលនៅឯកិច្ចប្រជុំកំពូល BRICS

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ លើកសំណើមួយចំនួនដើម្បីបរិស្ថាន និងសុខាភិបាលសកលនៅឯកិច្ចប្រជុំកំពូល BRICS

(VOVWORLD) - កិច្ចប្រជុំកំពូល BRICS ២០២៥ បន្តប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែកក្កដា ជាមួយនឹង សម័យប្រជុំជាន់ខ្ពស់លើប្រធានបទ "បរិស្ថាន COP៣០ និងសុខាភិបាលសកល"។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់លើប្រធានបទ “បរិស្ថាន COP០ និងសុខាភិបាលសកល”។ រូបថត៖ Lai Hoa/VOV
អញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់នៅឯសម័យប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានរំលេចនូវសំណើសំខាន់ៗមួយចំនួន។ ក្នុងនោះមានការជំរុញការបង្កើតការយល់ដឹងរួម វិធីអភិក្រមរួមជាសកល សម្រាប់ ប្រជាជនទាំងមូល និងគ្រប់ជ្រុងជ្រោយដើម្បីការពារបរិស្ថាន និងសុខភាពរបស់ មនុស្ស។ ប្រទេសអភិវឌ្ឍន៍នានាមានទំនួលខុសត្រូវក្នុងការបំពេញការសន្យារបស់ខ្លួន លើផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងជួយឧបត្ថម្ភការបណ្តុះបណ្តាលធនធានមនុស្ស។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមគាំទ្រចំពោះអាទិភាពនៃ សន្និសីទ COP៣០ ដែលស្នើឡើងដោយប្រទេសប្រេស៊ីល ព្រមទាំងសង្កត់ធ្ងន់ទៅលើ ភាពចាំបាច់នៃការសម្រេចបាននូវលទ្ធផលរបកគំហើញផ្នែកហិរញ្ញវត្ថុអាកាសធាតុនៅសន្និសីទ COP៣០ ដែលលើកទឹកចិត្តយន្តការហិរញ្ញវត្ថុបៃតង ការច្នៃប្រឌិត និងការ ចូលរួមកាន់តែខ្លាំងពីវិស័យឯកជន។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថតរូបជាមួយប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំ។ (រូបថត៖ Lai Hoa/VOV)
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសនានាត្រូវជំរុញកិច្ចសហប្រតិ បត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបៃតង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការចែករំលែក ចំណេះដឹង  តាមនោះបង្រួមគម្លាតអភិវឌ្ឍន៍រវាងបណ្ដាប្រទេស៖
“ដោយមានជំនឿថា "គ្មានបរិស្ថានណាអាចជំនួសផែនដីបានទេ" "គ្មានរបស់ ណាមានតម្លៃជាងសុខភាពនិងអាយុជីវិត" ហើយ "គ្មានទីបង្អែកណារឹងមាំជាងទី បង្អែកមនុស្សនោះទេ” វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយ BRICS និងបណ្តាប្រទេសដទៃទៀត ដើម្បីខិតខំបំពេញនូវគោលដៅអព្យាក្រឹតភាពកាបូនរួម ព្រមទាំងរួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពដល់យន្តការសហប្រតិ បត្តិការសកលស្តីពីបរិស្ថាន ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងសុខា ភិបាល។ មានតែសាមគ្គីភាព ឯកភាព និងការរួមដៃគ្នាធ្វើសកម្មភាពប៉ុណ្ណោះ ទើប អាចបន្សល់ទុកឱ្យមនុស្សជំនាន់ថ្មីៗ នូវភពផែនដីដែលមានសុខភាពល្អ ប្រព័ន្ធ អេកូឡូស៊ីស្អាត ពិភពលោករុងរឿង និងសុភមង្គលសម្រាប់មនុស្សជាតិ”។
សម័យប្រជុំខាងលើបានបញ្ចប់កិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.