ព័ត៍មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញទៅកាន់រដ្ឋធានី Stockholm ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែត

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញទៅកាន់រដ្ឋធានី Stockholm ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែត

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ស៊ុយអែតក្នុងរយៈពេល៦ឆ្នាំកន្លងទៅ ក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងរវាង វៀតណាម និងស៊ុយអែត ដែលជាប្រទេសមួយក្នុងចំណោម ប្រទេសដែលមានតួនាទី និងឋានៈដ៏សំខាន់នៅអឺរ៉ុប។

ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកជំទាវនៅអាកាសយានដ្ឋាន។ (រូបថត៖ VOV)
បន្ទាប់ពីបញ្ចប់សកម្មភាពទ្វេភាគីនៅប្រទេសបារាំងរួច កាលពីយប់ថ្ងៃទី ១១ មិថុនា (តាមម៉ោងក្នុងតំបន់) យន្តហោះដឹកលោកនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Arlanda ក្នុងទីក្រុង Stockholm ចាប់ផ្តើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅពីថ្ងៃទី ១២-១៤ ខែមិថុនា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ស៊ុយអែតក្នុងរយៈពេល៦ឆ្នាំកន្លងទៅ ក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងរវាងវៀតណាម និងស៊ុយអែត ដែលជាប្រទេសមួយក្នុងចំណោម ប្រទេសដែលមានតួនាទី និងឋានៈដ៏សំខាន់នៅអឺរ៉ុប។
គេរំពឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នឹងជួបពិភាក្សាការងារ និងជួបសន្ទនាជាមួយតំណាងរាជវង្ស នាយករដ្ឋមន្ត្រី និង ប្រធានរដ្ឋសភាស៊ុយអែត; ទៅសាកសួរសុខទុក្ខមិត្តភក្តិជនជាតិស៊ុយអែតដ៏ជិតស្និទ្ធ ជាមួយវៀតណាម; ធ្វើជាប្រធានវេទិកាសេដ្ឋកិច្ចវៀតណាម-ស៊ុយអែត និងធ្វើការជា មួយក្រុមហ៊ុនស៊ុយអែតធំៗមួយចំនួន; ទៅទស្សនា និងថ្លែងសុន្ទរកថាគោល នយោបាយនៅសាកលវិទ្យាល័យឈានមុខគេរបស់ស៊ុយអែត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.