ព័ត៍មាន

នាយករដ្ឋមន្ត្រីវៀតណាមនិងឡាវធ្វើជាប្រធានសន្និសីទអំពីកិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីវៀតណាមនិងឡាវធ្វើជាប្រធានសន្និសីទអំពីកិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវឆ្នាំ២០២៥

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី នារសៀលថ្ងៃទី ៩ មករា នៅទីក្រុងវៀងចន្ទន៍ (ឡាវ) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone បានអញ្ជើញធ្វើជាប្រធានសន្និសីទអំពីកិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវឆ្នាំ២០២៥ ក្រោមប្រធានបទ “ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាពជាមួយគ្នា”។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅសន្និសីទ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា សហគ្រាសនៃប្រទេសទាំងពីរត្រូវតែសាមគ្គីគ្នាដើម្បីការអភិវឌ្ឍរួមរបស់ប្រទេសទាំងពីរ ហើយត្រូវតែដាក់ផលប្រយោជន៍នៃប្រទេសទាំងពីរជាចម្បងបង្អស់។ ធ្វើដើម្បីការអភិវឌ្ឍរួមនៃប្រទេសទាំងពីរ ដើម្បីការដឹងគុណចំពោះអ្នកដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញយ៉ាងច្បាស់ថា វៀតណាម និងឡាវមានទីតាំងភូមិសាស្ត្រអំណោយផល ជាប់របងភូមិផងជាមួយគ្នា មានគុណសម្បត្តិនិងសក្តានុពលផ្នែកវប្បធម៌និងមនុស្ស ប៉ុន្តែការអភិវឌ្ឍមិនទាន់សក្តិសមនឹងគុណសម្បត្តិសក្តានុពល ឱកាសលេចធ្លោ និងប្រៀបខ្លាំងប្រកួតប្រជែងរបស់ប្រទេសនិមួយៗនៅឡើយ។

នាយករដ្ឋមន្ត្រីវៀតណាមនិងឡាវធ្វើជាប្រធានសន្និសីទអំពីកិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវឆ្នាំ២០២៥។ (រូបថត៖ TTXVN)

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានឲ្យដឹងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តដោះស្រាយឧបសគ្គ និងអនុវត្តន៍គម្រោងផ្លូវគោក ផ្លូវដែក កំពង់ផែ Vung Ang ព្រមទាំងអភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់កសិផល... លោកនាយករដ្ឋមន្រ្តី Sonexay Siphandone មានបំណងថា សហគ្រាសនៃប្រទេសទាំងពីរនឹងបន្តវិនិយោគធ្វើផលិតកម្ម អាជីវកម្មនៅឡាវ និងវៀតណាម ដោយពង្រីកបាននូវសក្តានុពល ប្រៀបខ្លាំងរបស់ភាគីទាំងពីរ ដើម្បីនាំមកនូវសុភមង្គល និងវិបុលភាពដល់ប្រជាជននៃប្រទេសនីមួយៗ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.