ព័ត៍មាននេប៉ាល់៖ ប្រធានាធិបតី Paudel លាលែងពីតំណែង បន្ទាប់ពីនាយករដ្ឋមន្ត្រី Oli ចាកចេញពីទីស្នាក់ការរបស់ខ្លួន
នេប៉ាល់៖ ប្រធានាធិបតី Paudel លាលែងពីតំណែង បន្ទាប់ពីនាយករដ្ឋមន្ត្រី Oli ចាកចេញពីទីស្នាក់ការរបស់ខ្លួន
ថ្ងៃពុធ, 16:35, 10/09/2025
VOV5
(VOVWORLD) - កាលពីថ្ងៃទី 9 ខែកញ្ញា មិនយូរប៉ុន្មានបន្ទាប់ពីទទួលយកការលាលែងពីនាយករដ្ឋមន្ត្រី KP Sharma Oli ប្រធានាធិបតីនេប៉ាល់ Ram Chandra Paudel ក៏បានសម្រេចចិត្តចាកចេញពីទីស្នាក់ការរបស់ខ្លួន ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងពីការតវ៉ាដែលដឹកនាំដោយយុវជន និងកំហឹងសាធារណៈចំពោះអំពើពុករលួយ និងការត្រួតពិនិត្យឌីជីថល។
រឿងទាំងពីរប្រព្រឹត្តទៅជាប់ៗគ្នា បង្ហាញពីការផ្លាស់ប្តូរអភិបាលកិច្ចដែលអាចកើតមាន និងបង្កបញ្ហាប្រឈមដល់ឥស្សរជននយោបាយរបស់ប្រទេសនេះ។ កងកម្លាំងសន្តិសុខនេប៉ាល់នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ខណៈស្ថានការណ៍បន្តវិវឌ្ឍ។ ក្រុមអ្នកសង្កេតការណ៍និយាយថា ចលនាដឹកនាំដោយយុវជនបានកែប្រែឡើងវិញនូវសុន្ទរកថាលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស នេប៉ាល់ ហើយអាចមានឥទ្ធិពលលើគំរូនៃការដឹកនាំនាពេលអនាគតរបស់ខ្លួន៕