ព័ត៍មាន

Nikkei Asia៖ វៀតណាមទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនក្នុងវិស័យ Semiconductor

Nikkei Asia៖ វៀតណាមទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនក្នុងវិស័យ Semiconductor

(VOVWORLD) - យោងតាមគេហទំព័រ asia.nikkei.com (ជប៉ុន) វៀតណាមកំពុងសកម្មជំរុញវិស័យផលិតបន្ទះឈីប ជាមួយនឹងការសន្យាកាត់បន្ថយពន្ធនិងការអនុគ្រោះផ្សេងទៀតសម្រាប់សាជីវកម្មផលិត Semiconductor ដើម្បីជួយអភិវឌ្ឍវិស័យនេះនៅក្នុងប្រទេស។

យោងតាមគេហទំព័រasia.nikkei.com (ជប៉ុន) វៀតណាមកំពុងសកម្មជំរុញវិស័យផលិតបន្ទះឈីប ជាមួយនឹងការសន្យាកាត់បន្ថយពន្ធនិងការអនុគ្រោះផ្សេងទៀតសម្រាប់សាជីវកម្មផលិត Semiconductor ដើម្បីជួយអភិវឌ្ឍវិស័យនេះនៅក្នុងប្រទេស។

វៀតណាមកំពុងសកម្មជំរុញវិស័យផលិតបន្ទះឈីប។ រូបថត៖ Ngoc Ha/TTXVN

គេហទំព័រនេះ បានដកស្រង់ខ្លឹមសារនៃបទសម្ភាសន៍មួយ ដែលក្នុងនោះរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Huynh Thanh Dat បានឲ្យដឹងថា កម្មវិធីជាតិស្តីពីការផលិតបន្ទះឈីបរួមមានកញ្ចប់ជំនួយសម្រាប់វិស័យនេះ តាមរយៈមូលនិធិវិទ្យាសាស្ត្រ និងការស្រាវជ្រាវរួមគ្នារវាងក្រុមហ៊ុនរដ្ឋនិងឯកជនដូចជា FPT ។ សម្ព័ន្ធក្រុមហ៊ុន Nvidia (អាមេរិក) និង Samsung (កូរ៉េខាងត្បូង) កំពុងស្វែងរកការបង្កើនផលិតកម្មបន្ទះឈីបនៅវៀតណាម។ តាមការគ្រោងទុក វៀតណាមនឹងទទួលបានប្រាក់រាប់លានដុល្លារក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពី CHIPS និងវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយក៏ជាកន្លែងសម្រាប់រោងចក្រដំឡើងនិងសាកល្បងដ៏ធំបំផុតនៅលើពិភពលោក របស់សម្ព័ន្ធក្រុមហ៊ុន Intel។

លោក Jose Fernandez អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន បាននិយាយជាមួយ Nikkei Asia ថា វៀតណាមបានទាក់ទាញក្រុមហ៊ុនរាប់សិបនៅក្នុងវិស័យ Semiconductor ហើយក្រុមហ៊ុនអាមេរិកជាច្រើនទៀតនឹងមកវិនិយោគនៅវៀតណាម ប្រសិនបើវៀតណាមមានថាមពលកកើតឡើងវិញគ្រប់គ្រាន់ដើម្បី បំពេញគោលដៅបៃតងរបស់ក្រុមហ៊ុនទាំងនេះ។ វៀតណាមមានគោលដៅបណ្តុះបណ្តាលវិស្វករចំនួន ៥០.០០០ នាក់សម្រាប់ឧស្សាហកម្ម Semiconductor នៅឆ្នាំ ២០៣០ ដោយផ្អែកលើមូលដ្ឋានរឹងមាំនៃការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.