ព័ត៍មាន

Ninh Thuan ប្តេជ្ញាសម្រេចបានយ៉ាងឆាប់ៗ នូវគោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម

Ninh Thuan ប្តេជ្ញាសម្រេចបានយ៉ាងឆាប់ៗ នូវគោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម

(VOVWORLD) - ក្នុងឆ្នាំ ២០២៥នេះ ខេត្ត Ninh Thuan ត្រូវខិតខំដើម្បីក្លាយជាខេត្តមួយក្នុងចំណោមខេត្តកំពូលទាំង ៥ ទូទាំងប្រទេស ក្នុងការបង្ហើយយ៉ាងលឿនបំផុតការងារលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមសម្រាប់ប្រជាជន។

ឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung ឧបត្ថម្ភកម្មវិធី "លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម" នៅខេត្ត Ninh Thuan (រូបថត៖ TTXVN)

នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រីលោក Nguyen Chi Dung ដាក់ចេញសម្រាប់ខេត្ត Ninh Thuan ក្នុងពិធីបើកយុទ្ធនាការរយៈពេល ៩០ ថ្ងៃយប់ “រួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម” ដែលខេត្តរៀបចំឡើងនាព្រឹកថ្ងៃទី ២៩ ខែមីនា។

នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានវាយតម្លៃខ្ពស់ចំពោះផែនទីបង្ហាញផ្លូវនិងគោលដៅជាក់ស្តែងដែលខេត្តបានកំណត់ ដោយបានខិតខំបញ្ចប់ការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមជូនប្រជាជនដែលមានការលំបាកលំនៅឋានត្រឹមខែមិថុនាឆ្នាំនេះ។ ប្រសិនបើគោលដៅនេះសម្រេចបាន Ninh Thuan នឹងក្លាយជាតំបន់មួយក្នុងចំណោមមូលដ្ឋានដែលមានវឌ្ឍនភាពក្នុងការអនុវត្តយ៉ាងឆាប់រហ័ស ដោយអាចទៅដល់ទីលឿនជាង៦ខែ នៃផែនការមជ្ឈឹមដាក់ចេញ។ លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានកត់សម្គាល់ថា ខេត្តចាំបាច់ត្រូវពិនិត្យជាពិសេសលើមុខសញ្ញាត្រូវការជំនួយ ដោយធានាថាគ្មានអ្នកណាម្នាក់ទុកចោលនៅពីក្រោយឡើយ។

ក្នុងពិធីនេះ ទីភ្នាក់ងារ និងអង្គភាពអាជីវកម្មបានបរិច្ចាគថវិកាប្រមាណ ៣០ ពាន់លានដុង (ជិត ១,២ លានដុល្លារអាមេរិក) ដើម្បីជួយដល់ខេត្ត Ninh Thuan ក្នុងការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម៕

 

 

 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.