ព័ត៍មាន

OECD សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងយន្តការពហុភាគីផ្សេងទៀត

OECD សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងយន្តការពហុភាគីផ្សេងទៀត

(VOVWORLD) - កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី OECD ឆ្នាំ ២០២៥ បានបិទបញ្ចប់នៅថ្ងៃទី ៤ ខែមិថុនា បន្ទាប់ពីកិច្ចប្រជុំរយៈពេល ២ ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ចូលរួមសន្និសីទក្នុងនាមជាសហប្រធាននៃកម្មវិធីអាស៊ីអាគ្នេយ៍ (SEARP) គណៈប្រតិភូវៀតណាមបានរួមចំណែកយ៉ាងសំខាន់និងវិជ្ជមានជាច្រើនសម្រាប់ជោគជ័យរួមនៃសន្និសីទ។

ដោយប្រធានបទ "ដឹកនាំមាគ៌ាឆ្ពោះទៅរកវិបុលភាពប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងខ្លួនទីពឹងខ្លួន តាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងនវានុវត្តន៍ដោយផផ្អែកលើច្បាប់" បណ្តាប្រទេសដែលចូលរួមសន្និសីទបានពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមទាំងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើច្បាប់; បង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងសន្តិសុខសេដ្ឋកិច្ច; ជំរុញនវានុវត្តន៍សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; និងលើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌។

គណៈប្រតិភូថតរូបអនុស្សាវរីយ៍។ រូបថត៖ Anh Tuan/VOV-Paris

OECD ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងយន្តការពហុភាគីសំខាន់ៗផ្សេងទៀត ដូចជា៖ វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) ក្រុមសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ... និងតំបន់មួយចំនួនដូចជា អាហ្រ្វិក អាមេរិកឡាទីន និងការាបៀន មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.