ព័ត៍មាន

ប៉ាគីស្ថាននិងឥណ្ឌាយល់ព្រមពន្យាពេលបទឈប់បាញ់

ប៉ាគីស្ថាននិងឥណ្ឌាយល់ព្រមពន្យាពេលបទឈប់បាញ់

(VOVWORLD) - ថ្លែងនៅចំពោះមុខសភាប៉ាគីស្ថាន នាថ្ងៃទី ១៥ ឧសភា រដ្ឋមន្ត្រីការបរទេស Ishaq Dar បានឲ្យដឹងថា បន្ទាប់ពី "រាល់ការសន្ទនាយោធា" នៅថ្ងៃទី ១៤ និង ១៥ ឧសភា ប៉ាគីស្ថាននិងឥណ្ឌាបានយល់ព្រមពន្យាកិច្ចព្រមព្រៀងឈប់បាញ់ រហូតដល់ថ្ងៃទី ១៨ ឧសភា។

មុននោះ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយមួយត្រូវបានសម្រេចនៅថ្ងៃទី ១០ ខែឧសភា។ ឥណ្ឌាបានបើកអាកាសយានដ្ឋានចំនួន ៣២ កន្លែងឡើងវិញ ខណៈដែលប៉ាគីស្ថានក៏បានប្រកាសពីការបើកឡើងវិញនៃដែនអាកាសទាំងអស់។

សូមគូសបញ្ជាក់ថា ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថានបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ២២ ខែមេសា នៅទីក្រុង Pahalgam ក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា ដែលបណ្តាលឲ្យភ្ញៀវទេសចរ ២៦ នាក់ត្រូវស្លាប់។ ទាំងនេះគឺជាការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតរវាងប្រទេសជិតខាងទាំងពីរ ក្នុងរយៈពេលបីទសវត្សរ៍ ដែលបង្កឱ្យមានការព្រួយបារម្ភនៅក្នុងតំបន់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.