ព័ត៍មាន

បារាំងមាននាយករដ្ឋមន្ត្រីថ្មី

បារាំងមាននាយករដ្ឋមន្ត្រីថ្មី

(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃទី ៩ ខែកញ្ញា បានតែងតាំងរដ្ឋមន្ត្រីការពារជាតិ Sebastien Lecornu ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ក្នុងបរិបទនៃវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរនៅក្នុងខឿនសេដ្ឋកិច្ចធំទីពីររបស់អឺរ៉ុប។

ដូច្នេះហើយ លោក Sébastien Lecornu អាយុ ៣៩ ឆ្នាំបានក្លាយជានាយករដ្ឋមន្ត្រីទី ៧ ជាផ្លូវការក្រោមអំណាចប្រធានាធិបតី Emmanuel Macron និងជានាយករដ្ឋមន្ត្រីទី ៥ ចាប់តាំងពីលោក Macron ចាប់ផ្តើមអាណត្តិទីពីរជាប្រធានាធិបតីរបស់ខ្លួន។

នាយករដ្ឋមន្ត្រីបារាំងថ្មីត្រូវបានប្រធានាធិបតីចាត់តាំងឲ្យទាក់ទង គណ បក្សនយោបាយនិងបង្កើតរដ្ឋាភិបាលថ្មីនៅប៉ុន្មានថ្ងៃខាងមុខ។ ភារកិច្ចបន្ទាន់របស់នាយករដ្ឋមន្ត្រី Sébastien Lecornu និងសហការីគឺត្រូវបំពេញសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ ២០២៦ ឱ្យបានឆាប់ ហើយបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីនាំឱ្យប្រទេសបារាំងមានស្ថិរភាពឡើងវិញ បន្ទាប់ពីវិបត្តិនយោបាយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.