ព័ត៍មាន

បារាំងរំលឹកខួប ១០ ឆ្នាំ នៃការវាយប្រហារនៅទីក្រុងប៉ារីស

បារាំងរំលឹកខួប ១០ ឆ្នាំ នៃការវាយប្រហារនៅទីក្រុងប៉ារីស

(VOVWORLD) - នាថ្ងៃទី ១៣ ខែវិច្ឆិកា ប្រទេសបារាំងបានរៀបចំពិធីរំលឹកខួប ១០ ឆ្នាំ នៃការវាយប្រហារភេរវកម្មដ៏បង្ហូរឈាម កាលពីយប់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ បណ្តាលឲ្យមនុស្ស ១៣០ នាក់ស្លាប់ ដែលបានអង្រួនភពផែនដីពិភពលោកទាំងមូល។

នៅវេលាម៉ោង ១៧:៥៧ (ម៉ោងក្នុងស្រុក) កណ្តឹងនៃព្រះវិហារធំៗនៅទីក្រុងប៉ារីស ដូចជា Notre-Dame និង Basilique Saint-Denis បានបន្លឺឡើងដើម្បីរំលឹកដល់ជនរងគ្រោះ។ កណ្តឹងទាំងនោះមានរយៈពេល ៥ នាទី ដោយបង្ហាញឡើងវិញនូវអំឡុងពេលកំពូល នៃការវាយប្រហារជាបន្តបន្ទាប់ កាលពី ១០ ឆ្នាំមុន។

ថ្លែងនៅឯរោងមហោស្រព Bataclan ដើម្បីរំលឹកអង្រួនភពផែនដីជនរងគ្រោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្យាថា នឹងពង្រឹងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឆ្លើយតបយ៉ាងសកម្មចំពោះទម្រង់ថ្មីនៃការវាយប្រហារជ្រុលនិយម។ 

«រយៈពេល ១០ ឆ្នាំបន្ទាប់ពីការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមបំផុតដែលប្រទេសបារាំងធ្លាប់ជួបប្រទះ យើងបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់លិទ្ធិ បូជនីយកិច្ច  ពីខាងក្រៅ។ ប៉ុន្តែវាបានលេចចេញជាទម្រង់មួយផ្សេងទៀត ពីខាងក្នុង ដោយស្ងាត់ស្ងៀម ពិបាករកឃើញ និងពិបាកទាយទុកជាមុន។ ចំពោះមុខតថភាពនោះ បារាំងសូមបញ្ជាក់ថា នឹងបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មជានិច្ច ហើយប្តេជ្ញាការពារតម្លៃស្នូលនៃយុត្តិធម៌ និងសេរីភាព»។

នាថ្ងៃទី ១៣ ខែវិច្ឆិកាដែរ នៅទីតាំងនៃការវាយប្រហារ ដូចជាហាងកាហ្វេ ភោជនីយដ្ឋាន សាលប្រគំតន្ត្រី និងពហុកីឡដ្ឋាន Stade de France ប្រជាជន និងមន្ត្រីបានដាក់ផ្កា ទៀន និងរូបថតដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.