ព័ត៍មាន

បែងចែក​ថវិកាជាង ១ លានដុល្លារអាមេរិក ដើម្បី​ឧបត្ថម្ភមូលដ្ឋាននានា ជំនះលើ​ផលវិបាកនៃព្យុះ Kalmaegi យ៉ាងឆាប់រហ័ស

បែងចែក​ថវិកាជាង ១ លានដុល្លារអាមេរិក ដើម្បី​ឧបត្ថម្ភមូលដ្ឋាននានា ជំនះលើ​ផលវិបាកនៃព្យុះ Kalmaegi យ៉ាងឆាប់រហ័ស

(VOVWORLD) - យោងតាមតួរលេខស្ថិតិ គិតត្រឹមរសៀលថ្ងៃទី ៧ ខែវិច្ឆិកា ចំនួនទឹកប្រាក់សរុបដែលបុគ្គល អង្គភាព និងអង្គការនានាបានចុះឈ្មោះដើម្បីឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយព្យុះ Kalmaegi (ព្យុះលេខ ១៣) តាមរយៈគណនីរបស់គណៈកម្មាធិការចលនាការជួយសង្គ្រោះមជ្ឈឹម - គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម មានចំនួន ១.២០៩ ពាន់លានដុង (៤៥,៦ លានដុល្លារអាមេរិក)។

ខ្យល់ព្យុះ Kalmaegi បង្កការខូចខាតនៅខេត្ត Gia Lai ។ រូបថត៖ Tuyet Mai/VOV

គណៈកម្មាធិការចលនាការជួយសង្គ្រោះមជ្ឈិមបានសម្រេចចិត្ត បែងចែកថវិកាចំនួន ៣០ ពាន់លានដុង (១,១ លានដុល្លារអាមេរិក) ដល់ខេត្តចំនួន ៣គឺ Quang Ngai Gia Lai និង Dak Lak ដើម្បីជួយឧបត្ថម្ភ ដល់មូលដ្ឋាននានា ជំនះលើផលវិបាកនៃព្យុះ Kalmaegi យ៉ាងឆាប់រហ័ស។

គិតត្រឹមថ្ងៃទី ៧ ខែវិច្ឆិកា គណៈកម្មាធិការចលនាការជួយសង្គ្រោះមជ្ឈិមបានបែងចែកថវិកាជាង ៩១% ដែលទទួលបាន ដល់ខេត្ត/ក្រុងចំនួន ១៩ ដើម្បីជំនះលើផលវិបាកនៃខ្យល់ព្យុះ និងទឹកជំនន់។ បច្ចុប្បន្ន អង្គការ និងបុគ្គលនានានៅតែបន្តជួយឧបត្ថម្ភដល់តំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ តាមរយៈគណនីរបស់គណៈកម្មាធិការចលនាការជួយសង្គ្រោះមជ្ឈិម - គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.