ព័ត៍មាន

បេសកជនពិសេសរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជួបជាមួយថ្នាក់ដឹកនាំនៃគណបក្សនយោបាយសំខាន់ៗរបស់រុស្ស៊ី

បេសកជនពិសេសរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជួបជាមួយថ្នាក់ដឹកនាំនៃគណបក្សនយោបាយសំខាន់ៗរបស់រុស្ស៊ី

(VOVWORLD) - កាលពីថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី លោក ឡេ ហយជុង រដ្ឋមន្ត្រីការបរទេសនិងជាបេសកជនពិសេសរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួបជាមួយប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាព លោក D. Medvedev និងប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក G. Zyuganov ដើម្បីជម្រាបជូនអំពីលទ្ធផលនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀត ណាម។

លោក ឡេ ហយជុង រដ្ឋមន្ត្រីការបរទេសនិងជាបេសកជនពិសេសរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបជាមួយប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាព លោក D. Medvedev។ (រូបថត៖ VOV)

នៅក្នុងជំនួបទាំងពីរ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង បានឲ្យដឹងថា មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានកំណត់ទិសដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យថ្មី ដោយសង្កត់ធ្ងន់លើការផ្លាស់ប្តូរគំរូកំណើនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចដែលភ្ជាប់ជាមួយនឹងការអភិវឌ្ឍសង្គម-វប្បធម៌ និងការការពារបរិស្ថាន ហើយជាលើកដំបូងបានកំណត់កិច្ចការការបរទេស រួមជាមួយនឹងកិច្ចការការពារជាតិ និងសន្តិសុខ គឺជាភារកិច្ចដ៏សំខាន់បំផុតនិងជាប្រចាំ។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង  និងប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក G. Zyuganov។ (រូបថត៖ VOV)

លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ទំនាក់ទំនងជាមួយគណបក្សប្រទេសរុស្ស៊ីឯកភាព និងគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ព្រមទាំងបានលើកសំណើរមួយចំនួនស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម ជាមួយគណបក្សទាំងពីរនាពេលខាងមុខ។

រីឯខ្លួនវិញ ប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាព លោក D. Medvedev បានអះអាងថា វៀតណាមគឺជាដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្តរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រុស្ស៊ីត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមក្នុងវិស័យជាច្រើន រួមទាំងថាមពលនុយក្លេអ៊ែរ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងការអប់រំ។ ល។

លោក G. Zyuganov ប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី បានឯកភាពសម្របសម្រួលជំរុញទំនាក់ទំនងលើក្របខ័ណ្ឌបក្ស ហើយគាំទ្រកិច្ចសហប្រតិបត្តិការលើក្របខ័ណ្ឌសភា និងរវាងបណ្ដាមូលដ្ឋានផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.