ព័ត៍មាន

ផ្លែគូលេនវៀតណាមរដូវឆ្នាំ២០២៥ មកដល់ទីផ្សារបារាំង

ផ្លែគូលេនវៀតណាមរដូវឆ្នាំ២០២៥ មកដល់ទីផ្សារបារាំង

(VOVWORLD) - នាថ្ងៃទី ២ មិថុនា ផ្លែគូលេនស្រស់ដំបូងគេនៃរដូវឆ្នាំ ២០២៥ ជាង ២ តោនពីប្រទេសវៀតណាម បានមកដល់អាកាសយានដ្ឋាន Charles de Gaulle នៃប្រទេសបារាំង។

អតិថិជនបានភ្លក់ផ្លែគូលេនដំបូងគេបង្អស់រដូវឆ្នាំ ២០២៥ របស់វៀតណាម (រូបថត៖ Thu Ha)

ជាមួយនឹងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រឹមតែ ៥ ម៉ោងប៉ុណ្ណោះ ផ្លែគូលេនពីតំបន់ដី Thanh Ha (Hai Duong) បានមានវត្តមានលើធ្នើរនៅផ្សារទំនើប Cho Viet-បារាំង។ លោក Nguyen Van Nam តំណាងសហគ្រាស Cho Viet-បារាំង ដែលជាអង្គភាពនាំចូលផ្លែគូលេន ដោយផ្ទាល់ពីប្រទេសវៀតណាមបានចែករំលែកថា ទាំងបារាំងនិងវៀតណាមកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការដោះស្រាយរាល់បញ្ហាតាំងពីការវេចខ្ចប់ ការរក្សាទុករហូតដល់ការត្រួតពិនិត្យគុណភាព ការត្រួតពិនិត្យយ៉ាងដិតដល់ពីទំហំផ្លែ ទៅពណ៌... គោលដៅឆ្នាំនេះគឺចង់បានផ្លែគូលេនវៀតណាមប្រមាណ ២០ តោនទៅដល់ទីផ្សារបារាំង។ អ្នកស្រី Gyldan Percy ដែលជាអតិថិជនក្នុងស្រុក មិនអាចលាក់បាំងការភ្ញាក់ផ្អើល និងរីករាយរបស់ខ្លួនបានឡើយ នៅពេលដែលបានទទួលទានផ្លែគូលេនពីប្រទេសវៀតណាម ហើយបាននិយាយថា ផ្លែគូលេនវៀតណាមមានសាច់ទន់ ផ្អែមខ្លាំងណាស់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.