ព័ត៍មាន

ផ្នែក​ជលផលវៀតណាមមាន​កំណើនលើស​ពី​ការ​ព្យាការណ៍នៅឆ្នាំ ២០២៥

ផ្នែក​ជលផលវៀតណាមមាន​កំណើនលើស​ពី​ការ​ព្យាការណ៍នៅឆ្នាំ ២០២៥

(VOVWORLD) - នៅឆ្នាំ ២០២៥ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលជាច្រើន ផ្នែកជលផលវៀតណាមនៅតែរក្សាសន្ទុះកំណើនវិជ្ជមាន ដោយបរិមាណផលសរុបត្រូវបានប៉ាន់ប្រមាណមានចំនួនជិត ៩,៩៥ លានតោន កើនឡើង ៣% បើធៀបទៅនឹងឆ្នាំ ២០២៤ និងលើសពីគោលដៅដែលបានដាក់ចេញ។

រូបភាព៖ Vneconomy

ប្រាក់ចំណូលពីការនាំចេញជលផលត្រូវបានប៉ាន់ប្រមាណមានចំនួនជាង ១១ ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៨% បើធៀបនឹងផែនការ និង ១២,៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

នៅឆ្នាំនេះ ការនាំចេញជលផលបានប្រឈមមុខនឹងសម្ពាធជាច្រើន ចាប់ពីការដំឡើងពន្ធបដិការរបស់សហរដ្ឋអាមេរិក ហានិភ័យនៃពន្ធប្រឆាំងការលក់បង្ខូចតម្លៃចំពោះបង្គា ថ្លៃដើមផលិតកម្មកើនឡើង រហូតដល់ឧបសគ្គបច្ចេកទេសកាន់តែតឹងរ៉ឹង។ យ៉ាងណាក៏ដោយ ការនាំចេញជលផលនៅតែកត់ត្រាកំណើនលើសពីការព្យាករណ៍៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.