ព័ត៍មាន

Photo Hanoi’25 ប្រមូលផ្តុំសិល្បករមកពីប្រទេសចំនួន ២១

Photo Hanoi’25 ប្រមូលផ្តុំសិល្បករមកពីប្រទេសចំនួន ២១

(VOVWORLD) - កម្មវិធី Biennale ថតរូបអន្តរជាតិ Photo Hanoi’25 នឹងបើកជាផ្លូវការនៅថ្ងៃទី ១ ខែវិច្ឆិកា ហើយអូសបន្លាយដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងហាណូយ។

សន្និសីទសារព័ត៌មានណែនាំអំពី Photo Hanoi’25។
Biennale គឺជាព្រឹត្តិការណ៍សិល្បៈមួយដែលធ្វើឡើងជារៀងរាល់ ២ ឆ្នាំម្តង ដោយឧទ្ទេសនាមពីនិន្នាការថ្មីបំផុតនៃសិល្បៈសហសម័យតាមរយៈទម្រង់សិល្បៈជាច្រើនដូចជា៖ គំនូរ ចម្លាក់ និងការថតរូប។ ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបាន វិទ្យាស្ថានបារាំង នៅវៀតណាម និងនាយកដ្ឋានវប្បធម៌ និងកីឡាហាណូយ សម្របសម្រួលរៀបចំនៅ ទីកន្លែងចំនួនជាង ២០ ក្នុងទីក្រុងហាណូយ។
ក្នុងសន្និសីទសារព័ត៌មានណែនាំ Photo Hanoi’25 នារសៀលថ្ងៃទី ២២ តុលា នៅទីក្រុងហាណូយ គណៈកម្មការរៀបចំបានឲ្យដឹងថា Photo Hanoi’25 បានប្រមូល ផ្តុំសិល្បករ អ្នកថតរូប និងអ្នកជំនាញជាង ១៧០ នាក់មកពីប្រទេសចំនួន ២១ និងអង្គការវិជ្ជាជីវៈចំនួន ២៥ អមដំណើរ។ លោក Nguyen The Son ប្រធាននាយក ដ្ឋានថតរូបសិល្បៈ សាលាវិទ្យាសាស្ត្រអន្តរផ្នែកនិងសិល្បៈ សាកលវិទ្យាល័យជាតិហាណូយ បានឲ្យដឹងថា៖
“ចំណុចថ្មីលើកនេះ ទីមួយគឺចំនួនការតាំងពិព័រណ៍បានកើនឡើង ២០-៣០%។ ជាពិសេសចំនួនសិល្បៈករអន្តរជាតិចូលរួមច្រើនណាស់ លើកមុនមានសិល្បករ ប្រហែល១០០នាក់ លើកនេះមានសិល្បករ១៧០នាក់ ពោលគឺកើនឡើងជិតទ្វេដង។ ស្មារតីគឺថា យើង នាំយកការថតរូបកាន់តែភ្ជាប់ជាមួយកន្លែងបេតិកភណ្ឌនៅទីក្រុង ហាណូយ។ នោះក៏ជាចំណុចពិសេសដែរ”។
Photo Hanoi'25 ត្រូវបានសង្ឃឹមថា នឹងរួមចំណែកកសាងទីក្រុងហាណូយទៅ ជាគោលដៅប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យថតរូបនៅអាស៊ី ព្រមទាំងជាគោល ដៅទាក់ទាញសម្រាប់សហគមន៍ស្រឡាញ់សិល្បៈទស្សនីយភាពក្នុងស្រុក និងអន្តរ ជាតិផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.