ព័ត៍មានផ្សព្វផ្សាយម្ហូបអាហារ វប្បធម៌ និងទេសចរណ៍វៀតណាមនៅអ៊ីស្រាអែល
ផ្សព្វផ្សាយម្ហូបអាហារ វប្បធម៌ និងទេសចរណ៍វៀតណាមនៅអ៊ីស្រាអែល
ថ្ងៃច័ន្ទ, 17:47, 15/09/2025
VOV5
(VOVWORLD) - នៅក្នុងព្រឹត្តិការណ៍នេះ សាស្ត្រាចារ្យ Nir Avieli ប្រធានសមាគម នរវិទ្យា អ៊ីស្រាអ៊ែល បានចែករំលែកនូវបទពិសោធន៍ដ៏សម្បូរបែប និងការសង្កេត ការស្រាវ ជ្រាវយ៉ាងស៊ីជម្រៅរបស់លោក អំពីម្ហូបអាហារវៀតណាម តួនាទីនៃម្ហូបអាហារក្នុងការ កសាងសហគមន៍ ក៏ដូចជារបៀបដែលម្ហូបអាហារឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ និងកត្តាសង្គម រួមទាំងបញ្ហាយេនឌ័រផងដែរ។
លោកសាស្ត្រាចារ្យ Nir Avieli ចែករំលែកនូវបទពិសោធន៍ដ៏សម្បូរបែប និងការសង្កេត ការស្រាវ ជ្រាវយ៉ាងស៊ីជម្រៅរបស់លោកអំពីម្ហូបអាហារវៀតណាម។ (រូបថត៖ TTXVN) |
កិច្ចសន្ទនាក្រោមប្រធានបទ “ម្ហូបអាហារ វប្បធម៌ និងទេសចរណ៍វៀតណាម” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៤ ខែកញ្ញា នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល បានទាក់ទាញចំណាប់អារម្មណ៍ពិសេសពីសមាជិកក្លឹបនារីអន្តរជាតិអ៊ីស្រាអែល (IWC) និងភ្ញៀវកិត្តិយស រួមទាំងវត្តមានរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Ly Duc Trung និងភរិយាផងដែរ។
នៅក្នុងព្រឹត្តិការណ៍នេះ សាស្ត្រាចារ្យ Nir Avieli ប្រធានសមាគម នរវិទ្យា អ៊ីស្រាអ៊ែល បានចែករំលែកនូវបទពិសោធន៍ដ៏សម្បូរបែប និងការសង្កេត ការស្រាវ ជ្រាវយ៉ាងស៊ីជម្រៅរបស់លោក អំពីម្ហូបអាហារវៀតណាម តួនាទីនៃម្ហូបអាហារក្នុងការ កសាងសហគមន៍ ក៏ដូចជារបៀបដែលម្ហូបអាហារឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ និងកត្តាសង្គម រួមទាំងបញ្ហាយេនឌ័រផងដែរ។ លោកក៏បានចែករំលែកទស្សនៈអំពី សក្ដានុពលនៃការអភិវឌ្ឍទេសចរណ៍វប្បធម៌នៅវៀតណាម ជាពិសេសតាមរយៈម្ហូបអាហារ។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសដើម្បីបង្កើនការយល់ដឹងអំពីវប្បធម៌វៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងអ៊ីស្រាអែល ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិ ការលើវិស័យជាច្រើន៕