ព័ត៍មាន

ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅសហព័ន្ធរុស្ស៊ី

ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ២៥ កក្កដា នៅមុខទីលានក្រហមនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ីបានប្រារព្ធពិធីបើកមហោស្រពវប្បធម៌វៀតណាម ដោយប្រធានបទ “វៀតណាម - ពណ៌ពីតំបន់ត្រូពិច”។

លោកស្រី ង៉ូ ភឿង លី និងគណៈប្រតិភូថតរូបអនុស្សាវរីយ៍នៅមុខរូបថតបណ្តាជនជាតិវៀតណាម (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងរុស្ស៊ី។ លោកស្រីង៉ូ ភឿង លី (Ngo Phuong Ly) ភរិយាអគ្គលេខាបក្សលោក តូ ឡឹម បានអញ្ជើញចូលរួម និងកាត់ខ្សែបូសម្ពោធពិធីបុណ្យ។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកស្រី ង៉ូ ភឿង លី បានអះអាងថា ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជាដំណើរដ៏វែងឆ្ងាយដែលកសាងឡើងដោយភក្តីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ នៅក្នុងបណ្តោយប្រវត្តិសាស្ត្រ វប្បធម៌តែងតែដើរតួនាទីជាស្ពានតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជនវៀតណាមនិងរុស្ស៊ី។ “វៀតណាម - ពណ៌ពីតំបន់ត្រូពិច” ជាមួយនឹងភាពចម្រុះ និងពណ៌វប្បធម៌ឆ្នើមរបស់វៀតណាម គឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការវប្បធម៌ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ក្នុងមហោស្រពវប្បធម៌វៀតណាម ភ្ញៀវទេសចរអាចរីករាយនឹងការសម្តែងអាយ៉ងលើទឹក ភ្លក់ម្ហូបប្រពៃណីវៀតណាម ចូលរួមក្នុងថ្នាក់ធ្វើម្ហូប ទស្សនាការបង្ហាញម៉ូដអាវផាយ រីករាយជាមួយតន្ត្រីប្រពៃណី ស្វែងយល់អំពីសិប្បកម្មនិងគ្រឿងអលង្ការរបស់វៀតណាម ទស្សនាការតាំងពិព័រណ៍រូបថត “វៀតណាម ប្រទេសជាតិ ប្រជាជន”...។ មហោស្រពវប្បធម៌វៀត ណាមបានអូសបន្លាយពីថ្ងៃទី ២៥ខែកក្កដា ដល់ថ្ងៃទី ៣ខែសីហា ឆ្នាំ ២០២៥៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.