ព័ត៍មាន

ផ្តល់អំណាចនិងបង្កើនការតភ្ជាប់សម្រាប់យុទ្ធនារីក្នុងប្រតិបត្តិការរក្សាសន្តិភាព

ផ្តល់អំណាចនិងបង្កើនការតភ្ជាប់សម្រាប់យុទ្ធនារីក្នុងប្រតិបត្តិការរក្សាសន្តិភាព

(VOVWORLD) - នាថ្ងៃទី ២៧ ខែតុលា នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារជាតិ) បានរៀបចំពិធីបើកវគ្គ បណ្តុះបណ្តាលសកម្មភាពរក្សាសន្តិភាព អង្គការ សហប្រជាជាតិឆ្នាំ ២០២៥ សម្រាប់យុទ្ធនារី ដោយមានការគាំទ្រពីទីភ្នាក់ងារអ.ស.បអំពី សមភាព យេនឌ័រនិងផ្តល់អំណាចដល់ស្ត្រី (UN Women) និងអូស្ត្រាលី។

យុទ្ធនារីចូលរួមក្នុងវគ្គបណ្តុះបណ្តាល (រូបថត៖ qdnd)

វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ដើម្បីឱ្យយុទ្ធនារីនៃកងទ័ពប្រជាជនវៀតណាម និងប្រទេសសមាជិកអង្គការសហប្រជាជាតិមួយចំនួនមានចំណេះដឹងជាមូលដ្ឋាន និងជំនាញវិជ្ជាជីវៈលើប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយជួយពួកគេឱ្យត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពង្រាយទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការ

សហប្រជាជាតិ; ឆ្លើយតបទៅនឹងគោលនយោបាយរបស់អង្គការសហប្រជាជាតិ ស្តីពីការបង្កើនការចូលរួមពេញលេញ ស្មើភាព និងមានអត្ថន័យរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ឧត្តមសេនីយ៍ត្រីផ្វាម មាញ់ ថាំង នាយកនាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានមានប្រសាសន៍ថា នេះជាលើកដំបូងដែល UN Women អូស្ត្រាលីនិងវៀតណាម បានរៀបចំវគ្គបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅលើប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់យុទ្ធនារីមកពីជាង ១៥ ប្រទេសនៅក្នុងតំបន់ និងជុំវិញពិភពលោក។ តាមនោះ បង្ហាញពីការប្តេជ្ញាចិត្ត និងការឆ្លើយតបយ៉ាងមុតមាំរបស់វៀតណាមចំពោះរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ របស់អង្គការសហប្រជាជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.