ព័ត៍មាន

បិទកិច្ចប្រជុំកំពូល P4G៖ ការអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន ២ ស្តីពីការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព

បិទកិច្ចប្រជុំកំពូល P4G៖ ការអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន ២ ស្តីពីការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព

(VOVWORLD) - នារសៀលថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ កិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) បានបិទបញ្ចប់បន្ទាប់ពីរយៈពេល ៤ ថ្ងៃធ្វើការ (ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា)។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ផ្ទេរតួនាទីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G លើកទី៥ ដល់នាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed Ali។ (រូបថត៖ VNA)

អង្គប្រជុំបានអនុម័តលើ “សេចក្តីថ្លែងការណ៍ទីក្រុងហាណូយស្តីពីការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព ប្រកាន់យកមនុស្សធ្វើជាស្នូល” និង “សេចក្តីថ្លែងការណ៍ P4G ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការ យន្តការពហុភាគី ក្នុងបរិវត្តកម្មបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។

ក្នុងសុន្ទរកថាបិទកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអះអាងនូវលទ្ធផលជាឯកឆ័ន្ទចំនួន ៥ ដែលអង្គប្រជុំសម្រេចបាន។ នោះគឺជាឯកឆ័ន្ទលើការកៀងគរហិរញ្ញវត្ថុដើម្បីជំរុញការធ្វើបរិវត្តកម្មបៃតង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព គំរូសហប្រតិបត្តិការសាធារណៈ-ឯកជន និងគោលនយោបាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត; ឯកឆ័ន្ទលើការលើកទឹកចិត្តដល់ការស្រាវជ្រាវ និងការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាបៃតង; ឯកឆ័ន្ទលើការផ្លាស់ប្តូរប្រព័ន្ធកសិកម្ម និងស្បៀងអាហារប្រកបដោយនិរន្តរភាព; ឯកឆ័ន្ទលើការអភិវឌ្ឍនិងបណ្តុះបណ្តាលកម្លាំងពលកម្មដែលមានគុណភាពខ្ពស់; ឯកឆ័ន្ទលើការផ្លាស់ប្តូរថាមពលប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងមេត្រីភាពបរិស្ថាន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖

“ខ្ញុំគោរពស្នើនិងអំពាវនាវដល់ប្រទេស អង្គការ និងសហគ្រាសនានា បង្កើនការសម្របសម្រួលជាមួយសមាជិក P4G។ រួមដៃគ្នានិងរួមចំណែកការទទួលខុសត្រូវរបស់យើងដើម្បីអនាគតបៃតងរបស់ពិភពលោក; ប្រែក្លាយការប្ដេជ្ញាចិត្តទៅជាសកម្មភាព ប្រែក្លាយគំនិតទៅជាគម្រោងជាក់ស្តែង។ រួមគ្នា យើងនឹងកសាងពិភពលោកកាន់តែបៃតង ស្អាត និងប្រសើរជាងមុន”។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានផ្ទេរតួនាទីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G លើកទី៥ ដល់នាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed Ali ក្នុងឆ្នាំ ២០២៧ ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.