ព័ត៍មាន

បិទសន្និបាតលើកទី១៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣

បិទសន្និបាតលើកទី១៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ តុលា នៅទីក្រុងហាណូយ សន្និបាតលើកទី ១៣ នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ បានបិទបញ្ចប់បន្ទាប់ ពីរយៈពេល ២ ថ្ងៃធ្វើការដោយទទួលបានលទ្ធផលសំខាន់ៗជាច្រើន។

ទិដ្ឋភាពនៅសន្និបាត។ (រូបថត៖ VOV)
ក្នុងសុន្ទរកថាបិទសន្និបាតមជ្ឈិមលើកទី ១៣ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា សន្និបាតមជ្ឈិមលើកទី ១៣ បានសម្រេចយ៉ាងពេញលេញនូវ ខ្លឹមសារ និងរបៀបវារៈដែលបានដាក់ចេញ ហើយទទួលបានលទ្ធផលសំខាន់ៗចំនួន ៤ រួមមាន៖ ទី១ គណៈកម្មាធិការមជ្ឈិមបានអនុម័តលើឯកសារដាក់ជូនមហាសន្និបាត បក្សលើកទី ១៤; ឯកភាពលើការឧទ្ទេសនាមកម្មាភិបាលសម្រាប់គណៈកម្មាធិការ មជ្ឈិម និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនីតិកាលទី ១៤; ផ្តល់យោបល់លើពេល វេលា ខ្លឹមសារ របៀបវារៈ បទប្បញ្ញត្តិការងារ និងបទបញ្ជាបោះឆ្នោតនៃមហាសន្និបាត លើកទី១៤។ ទី២ អនុម័តលើសេចក្តីសន្និដ្ឋានអំពីរបាយការណ៍អនុវត្តន៍ផែនការសេដ្ឋ កិច្ចសង្គមឆ្នាំ២០២៥; ប្ដេជ្ញាចិត្តសម្រេចគោលដៅដែលនៅសល់នៃផែនការ ៥ ឆ្នាំ ២០២១-
២០២៥; ត្រៀមរៀបចំមូលដ្ឋានគ្រឹះសម្រាប់ផែនការសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៦ និងផែនការហិរញ្ញវត្ថុ-ថវិកាដំណាក់កាល ២០២៦-២០៣០។ ទីបី កំណត់យ៉ាងច្បាស់ នូវចំណុចកកស្ទះផ្នែកស្ថាប័ន ដែលចាំបាច់ត្រូវដោះស្រាយ ក្រោមសមត្ថកិច្ចរបស់ មជ្ឈិម; ឯកភាពលើយន្តការសម្រាប់ការតាមដាន-ត្រួតពិនិត្យ-វាយតម្លៃតាមកាលកំណត់ ប្រកាសជាសាធារណៈនូវទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ លើកទឹកចិត្តអ្នក ដែលហ៊ានគិត និងហ៊ានធ្វើដើម្បីផលប្រយោជន៍រួម។ ទី៤ ឯកភាពលើទិសដៅ សំខាន់ៗ និងវិធីសាស្រ្តរៀបចំការអនុវត្តសេចក្តីសន្និដ្ឋាននៃសន្និបាតមជ្ឈិមលើកទី១៣ និងសេចក្ដីសន្និដ្ឋានរបស់ការិយាល័យនយោបាយនាពេលកន្លងមកផងដែរ។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅសន្និបាត។ (រូបថត៖ VOV)
លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា កម្រិតជីវភាព និងការជឿទុកចិត្ត របស់ប្រជាជន គឺជារង្វាស់ដ៏ធំបំផុតសម្រាប់សកម្មភាពទាំងអស់ ដូច្នេះលទ្ធផលនៃ សន្និបាតមជ្ឈិមលើកទី ១៣ ត្រូវតែបំពេញតាមរង្វាស់នោះ។
“យើងបានសម្រេចរួចរាល់របៀបវារៈនៃសន្និបាតលើកទី ១៣ ដោយស្មារតីថ្មី ជំនឿជាក់ថ្មី និងទំនួលខុសត្រូវថ្មី។ ភាពងាយស្រួលធំៗកំពុងបើកចេញ៖ លទ្ធផលឆ្នាំ ២០២៥គឺវិជ្ជមាន គំរូអាជ្ញាធរ ២ កម្រិតដំណើរការយ៉ាងរលូន លំហអភិវឌ្ឍន៍បន្ទាប់ពី ការរៀបចំឡើងវិញ កំពុងបំពេញឲ្យគ្នាទៅវិញទៅមក សេចក្ដីសម្រេចចិត្តយុទ្ធសាស្ត្រ ទាំង ៧ របស់ការិយាល័យនយោបាយកំពុងត្រួសត្រាយផ្លូវ។ ទន្ទឹមនឹងនោះ បញ្ហា ប្រឈមក៏មិនតូចតាចនោះឡើយ៖ ការប្រកួតប្រជែងយុទ្ធសាស្ត្រ ការផ្លាស់ប្តូរគោល នយោបាយអន្តរជាតិ ការប្រែប្រួលអាកាសធាតុ និងតម្រូវការផ្លាស់ប្តូរឌីជីថលនិង បៃតង។ ឫទ្ធានុភាព ភាពវៃឆ្លាត និងសេចក្តីប្រាថ្នា នឹងជួយយើងឱ្យជម្នះពុះពារលើ បញ្ហាប្រឈម ចាប់យកឱកាស ដើម្បីឱ្យប្រទេសជាតិអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.