ព័ត៍មាន

បំភ្លឺឆន្ទៈវៀតណាម៖ លើកតម្កើងយុវជនពិការគំរូចំនួន ២៥ រូប

បំភ្លឺឆន្ទៈវៀតណាម៖ លើកតម្កើងយុវជនពិការគំរូចំនួន ២៥ រូប

(VOVWORLD) - នារសៀលថ្ងៃទី ២០ សីហា នៅទីក្រុងហាណូយ មជ្ឈិមសហភាពយុវជនវៀតណាម សម្របសម្រួលជាមួយសមាគមយុវជនពិការវៀត ណាម បានរៀបចំកម្មវិធី “បំភ្លឺឆន្ទៈវៀតណាមឆ្នាំ ២០២៥” ដើម្បីលើកតម្កើងយុវជនពិការគំរូទូទាំងប្រទេស។

លើកតម្កើងយុវជនពិការគំរូចំនួន ២៥ រូប (រូបថត៖ VOV)
កម្មវិធី “បំភ្លឺឆន្ទៈវៀតណាម” ឆ្នាំនេះបានលើកតម្កើងយុវជនពិការចំនួន ២៥ នាក់ដែលមានឆន្ទៈមោះមុត ដោយជំនះពុះពារលើស្ថានភាពលំបាក រីកសាយភាយ របៀបរស់នៅដ៏សកម្ម និងបញ្ជាក់ពីការរួមចំណែកជាក់ស្តែងដល់សហគមន៍។
យោងតាមលោក Nguyen Tuong Lam ប្រធានមជ្ឈិមសហភាពយុវជន វៀតណាមបានឲ្យដឹងថា បច្ចុប្បន្ននៅវៀតណាម ចំនួនជនពិការដែលមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ មានជាង ៨ លាននាក់ ក្នុងនោះជនពិការជាង ២ លាននាក់ជាយុវជន។ ដូច្នេះ កម្មវិធី “បំភ្លឺឆន្ទៈវៀតណាម” មិនត្រឹមតែជាការទទួលស្គាល់ប៉ុណ្ណោះទេ ថែមទាំង ជាការសន្យាដ៏ខ្លាំងក្លាពីគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក និងអង្គការយុវជននានា ចំពោះការ រួមគ្នាកសាងបរិយាកាសដ៏ស្និទ្ធស្នាល បរិយាប័ន្ន និងសមភាពសម្រាប់យុវជនទាំងអស់ រួមទាំងយុវជនពិការទៀតផង។ ទន្ទឹមនឹងនោះ ផ្តល់ជូនយុវជនពិការនូវឱកាសអភិវឌ្ឍន៍ គ្រប់ជ្រុងជ្រោយក្នុងការសិក្សា វិជ្ជាជីវៈ សុខភាព វប្បធម៌ខាងស្មារតី និងការចូលរួមក្នុង ជីវភាពសង្គម។ លោក Nguyen Tuong Lam មានប្រសាសន៍ថា៖
“ការបោះជំហានទៅមុខនីមួយៗរបស់យុវជនពិការ គឺជាការបោះជំហានទៅមុខ របស់សង្គមទាំងមូលរួមគ្នាឆ្ពោះទៅរកអនាគតដែលគ្មាននរណាត្រូវបោះបង់ចោលនៅពីក្រោយឡើយ។ សង្គមជានិច្ចកាលបើករង្វង់ដៃទទួលស្វាគមន៍ និងរួមដំណើរជាមួយយុវជនពិការ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.