ព័ត៍មាន

បំផុសខែសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៥

បំផុសខែសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៥

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅទីក្រុង Hue ក្រសួងនគរបាលវៀតណាម បានសម្របសម្រួលជាមួយមជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាម មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងគណៈកម្មាធិការប្រជាជនទីក្រុង Hue ដើម្បីរៀបចំពិធីបំផុសខែសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៥; ជួយជ្រោមជ្រែងទិវាពិភពលោកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (៣០ កក្កដា) និងទិវាប្រជាជនទាំងមូលតស៊ូប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

គណៈប្រតិភូធ្វើពិធីបំផុសខែសកម្មភាព ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៥។ រូបថត៖ Le Hieu/VOV-ភូមិភាគកណ្តាល

ដោយប្រធានបទ "ការជួញដូរមនុស្សគឺជាបទល្មើសមានការរៀបចំ - បញ្ឈប់ការកេងប្រវ័ញ្ច" ពិធីបំផុសគឺជាឱកាសមួយដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពគ្រោះថ្នាក់ ល្បិចកល និងទំហំឆ្លងដែននៃបទល្មើសជួញដូរមនុស្ស។ ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា ស្ថានភាពនៃបទល្មើសជួញដូរមនុស្សលើពិភពលោកនិយាយរួម និងនៅវៀតណាមនិយាយដោយឡែកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ លើសពីនេះ ជម្លោះប្រដាប់អាវុធ អស្ថិរភាពនយោបាយនៅក្នុងប្រទេសមួយចំនួន ផលប៉ះពាល់នៃគ្រោះធម្មជាតិ ជំងឺរាតត្បាត តម្រូវការការងារកើនឡើង និងគោលនយោបាយបើកចំហ សមាហរណកម្មពិភពលោកនឹងជំរុញឲ្យមានការធ្វើចំណាកស្រុក កឺជាលក្ខខណ្ឌអំណោយផលសម្រាប់ការ ក្លែងបន្លំ បបួលជនរងគ្រោះដើម្បីជួញដូរមនុស្ស។ ដូច្នេះហើយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានស្នើថា៖

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh ។  រូបថត៖ Le Hieu/VOV-ភូមិភាគកណ្តាល

“ខ្ញុំសូមអំពាវនាវដល់គ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប រួមសាមគ្គីគ្នា លើកកម្ពស់ការយល់ដឹង ម្ចាស់ការធ្វើសកម្មភាព សម្របសម្រួលយ៉ាងជិតស្និទ្ធ ចូលរួមយ៉ាងសកម្មក្នុងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រួមចំណែកកសាងសង្គមប្រកបដោយសណ្តាប់ធ្នាប់ និងវិន័យ។ វៀតណាមប្តេជ្ញាលុបបំបាត់បទល្មើសជួញដូរមនុស្សចេញពីជីវភាពសង្គម”៕

 
 
 
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ (ILO) ជារៀងរាល់ឆ្នាំនៅលើពិភពលោក មានមនុស្សប្រហែល ៨០០.០០០ - ១.០០០.០០០ នាក់ត្រូវបានជួញដូរ។ ក្នុងអំឡុងឆ្នាំ ២០២០-២០២៣ នៅទូទាំងពិភពលោកបានកត់ត្រាជនរងគ្រោះជាង ២០០.០០០ នាក់ ប៉ុន្តែចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារករណីភាគច្រើននៅតែមិនអាចរកឃើញឡើយ៕  


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.