ព័ត៍មាន

បំផុសកម្មវិធីបរិច្ចាគឈាម "ថ្ងៃអាទិត្យក្រហម" លើកទី ១៨

បំផុសកម្មវិធីបរិច្ចាគឈាម "ថ្ងៃអាទិត្យក្រហម" លើកទី ១៨

(VOVWORLD) - កម្មវិធីបរិច្ចាគឈាម "ថ្ងៃអាទិត្យក្រហម" លើកទី ១៨ ត្រូវបានបំផុសឡើងនាព្រឹកថ្ងៃទី ១១ ខែមករា) នៅទីក្រុងហាណូយ ដែលជាការចាប់ផ្តើម នៃសកម្មភាពបរិច្ចាគឈាម ស្ម័គ្រចិត្តទ្រង់ទ្រាយធំ ដែលប្រព្រឹត្តទៅទូទាំងប្រទេស។

សាកលវិទ្យាល័យនានាចូលរួមក្នុងព្រឹត្តិការណ៍បរិច្ចាគឈាមថ្ងៃអាទិត្យក្រហម (រូបថត៖TTXVN)

កម្មវិធីថ្ងៃអាទិត្យក្រហមលើកទី ១៨ ដោយការសែតទៀនផុង សហការជាមួយវិទ្យាស្ថានឈាមវិទ្យា បញ្ចូលឈាមមជ្ឈិម គណៈកម្មាធិការដឹកនាំសម្រាប់ការបរិច្ចាគឈាមស្ម័គ្រចិត្ត សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៃខេត្ត/ក្រុង និងអង្គការជាច្រើនទៀតទូទាំងប្រទេសដើម្បីរៀបចំឡើង។

នៅព្រឹកនេះ និស្សិតមួយចំនួនធំមកពីមហាវិទ្យាល័យពហុបច្ចេកទេស ហាណូយបានចូលរួមក្នុងការបរិច្ចាគឈាម។ និស្សិត លេ ហៃផុង បានចែករំលែកថា៖  “នេះជាលើកទីបីហើយដែលខ្ញុំបានចូលរួមនៅក្នុងថ្ងៃអាទិត្យក្រហម ពីព្រោះខ្ញុំយល់ឃើញថា ការបរិច្ចាគឈាមជាសកម្មភាពដ៏មានអត្ថន័យសម្រាប់មនុស្សគ្រប់គ្នា ដែលមានសមត្ថភាពជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់។ ខ្ញុំមានអារម្មណ៍ថា នេះជាការងារដែលខ្ញុំគួរចូលរួម”។

ដោយវាយតម្លៃខ្ពស់ចំពោះស្មារតីស្ម័គ្រចិត្តរបស់យុវជនដែលចូលរួមក្នុងការបរិច្ចាគឈាម សាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ង៉ុក ក្វេ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមវិទ្យាស្ថានឈាមវិទ្យា និងបញ្ចូលឈាមមជ្ឈិម បានឲ្យដឹងថា  “កម្មវិធីបរិច្ចាគឈាមថ្ងៃអាទិត្យក្រហម គឺជាកម្មវិធីដ៏សំខាន់មួយដើម្បីយើងត្រៀមឈាម សម្រាប់រយៈពេលក្រោយឆ្នាំថ្មីឆ្នាំសកល និងមុនបុណ្យតេតប្រពៃណី។ ជាមួយនឹងការរៀបចំអស់រយៈពេលជាច្រើនឆ្នាំ កម្មវិធីនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការធានាថា យើងមានឈាមគ្រប់គ្រាន់សម្រាប់បុណ្យតេតប្រពៃណី”។

កម្មវិធីថ្ងៃអាទិត្យក្រហមលើកទី ១៨ បានប្រព្រឹត្តទៅចាប់ពីខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ចុងខែមីនា ឆ្នាំ២០២៦។ មុននោះ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៥ កម្មវិធីត្រូវបានធ្វើឡើងនៅ Celadon Tan Phu ទីក្រុងហូជីមិញ ដោយទទួលបានឈាមជាង ៣០០ យូនីត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.