ព័ត៍មាន

បង្ហាញ​មុខ បេក្ខជននាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៅប្រទេសនេប៉ាល់

បង្ហាញ​មុខ បេក្ខជននាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៅប្រទេសនេប៉ាល់

(VOVWORLD) - នាយប់ថ្ងៃទី ១០ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយនេប៉ាល់បានរាយការណ៍ថា សមាជិកនៃចលនាតវ៉ាក្នុងប្រទេសនេះ បានឯកភាពតែងតាំង លោកស្រី Sishila Karki អតីតប្រធានតុលាការកំពូលនៃប្រទេសនេប៉ាល់ ជាប្រមុខរដ្ឋាភិបាលអន្តរកាល។

អតីតប្រធានតុលាការកំពូលនៃប្រទេសនេប៉ាល់ លោកស្រី Sishila Karki។ រូបថត៖ Moneycontrol 

អតីតប្រធានតុលាការកំពូលនៃប្រទេសនេប៉ាល់ លោកស្រី Sishila Karki បានលេចចេញជាជម្រើសកំពូលនៃចលនាតវ៉ា "ជំនាន់ Z" បន្ទាប់ពីសមាជិកជាង ៥.០០០នាក់នៃចលនានេះ បានចូលរួមកិច្ចប្រជុំតាមអ៊ីនធឺណិតនារសៀលថ្ងៃទី ១០ កញ្ញា ដើម្បីជ្រើសរើសប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនេះ។ លោកស្រី Sishila Karki អាយុ ៧២ ឆ្នាំ កាន់តំណែងសំខាន់ក្នុងប្រវត្តិសាស្ត្រនេប៉ាល់ ក្នុងនាមជាស្ត្រីដំបូងគេដែលកាន់តំណែងជាប្រធានតុលាការកំពូល។ លោកស្រីត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Bidya Devi Bhandari ក្នុងឆ្នាំ ២០១៦ តាមអនុសាសន៍របស់ក្រុមប្រឹក្សាធម្មនុញ្ញ។

នាយប់ថ្ងៃដដែល ក្រសួងសុខាភិបាល និងប្រជាជននេប៉ាល់ ក៏បានប្រកាសតួរលេខថ្មីៗ ដែលបង្ហាញថា ចំនួនអ្នកស្លាប់ពីការតវ៉ាថ្ងៃទី ៨ ខែកញ្ញា បានកើនឡើងរហូតដល់ ៣០ នាក់។ លើសពីនេះ មនុស្សជាង ១.០០០ នាក់បានរងរបួសនៅទូទាំងប្រទេស ក្នុងនោះ មនុស្ស ៧១៣ នាក់បានចាកចេញពីមន្ទីរពេទ្យ៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.