ព័ត៍មាន

បង្កើនចំណុចភ្លឺនិងកម្លាំងចលករថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិន

បង្កើនចំណុចភ្លឺនិងកម្លាំងចលករថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិន

(VOVWORLD) - នារសៀលថ្ងៃទី ១៨ មិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅ ខេត្ត យូណាន ប្រទេសចិន និងចូលរួមពិព័រណ៌ចិន-អាស៊ីខាងត្បូងលើកទី ៩ និង ពិព័រណ៍នាំចូល-នាំចេញទីក្រុង គុនមីង លើកទី២៩ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានជួបសវនាការជាមួយលោក Wang Dongming អនុប្រធាន សភាតំណាងប្រជាជនទូទាំងប្រទេសចិន។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានជួបសវនាការជាមួយលោក Wang Dongming អនុប្រធាន សភាតំណាងប្រជាជនទូទាំងប្រទេសចិន។ (រូបថត៖ VOV)
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើថា នាពេលខាង មុខ ភាគីទាំងពីរផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនា សម្ព័ន្ធរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការផ្លូវដែក ដោយជំរុញការ ចាប់ផ្តើមសាងសង់ខ្សែផ្លូវដែក Lao Cai – Ha Noi - Hai Phong ក្នុងពេលឆាប់ៗ ផ្ទេរ បច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្លូវដែក សាងសង់បណ្ដុំ ឧស្សាហកម្មផ្លូវដែក; ជំរុញពាណិជ្ជកម្មទ្វេភាគីក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព ដែលក្នុងនោះចិនបន្តបើកទីផ្សាររបស់ខ្លួនសម្រាប់កសិផល និងជលផល វៀតណាម ហើយសម្របសម្រួលក្នុងការកសាងច្រកទ្វារព្រំដែនឆ្លាតវៃ តំបន់សហប្រតិ បត្តិការសេដ្ឋកិច្ចឆ្លងដែន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់អគ្គិសនី។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)
ដោយយល់ស្របនិងវាយតម្លៃខ្ពស់ចំពោះសំណើសហប្រតិបត្តិការរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha អនុប្រធានសភាតំណាងប្រជាជនចិន លោក Wang Dongming បានសង្កត់ធ្ងន់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចផ្លាស់ ប្តូរបទពិសោធន៍រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរលើវិស័យនានាដូចជា៖ ការ កសាងបក្ស នីតិវិធី ការឃ្លាំមើល; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពង្រីកការនាំចូលទំនិញវៀតណាម ជំរុញខ្លាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល ការការពារបរិស្ថាន យន្តហោះពាណិជ្ជកម្ម និងការតភ្ជាប់អគ្គិសនី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.