ព័ត៍មានបង្កើនការជួបប្រាស្រ័យមិត្តភាពវៀតណាម-ចិន
បង្កើនការជួបប្រាស្រ័យមិត្តភាពវៀតណាម-ចិន
ថ្ងៃព្រហស្បតិ៍, 18:49, 20/02/2025
VOV5
(VOVWORLD) - នារសៀលថ្ងៃទី ១៩ កុម្ភៈ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបលោក Chen Gang លេខាគណៈ កម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី ប្រទេសចិន ក្នុងឱកាសដែលលោក Chen Gang អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមកម្មវិធីជួបប្រាស្រ័យនិទាឃរដូវឆ្នាំ ២០២៥ រវាងលេខាគណៈកម្មាធិការបក្ស ខេត្ត/តំបន់មួយចំនួនរបស់វៀតណាមជាមួយខេត្តក្វាងស៊ី របស់ចិន។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបលោក Chen Gang លេខាគណៈ
កម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី ប្រទេសចិន។ (រូបថត៖ VGP) |
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើថា ភាគីទាំងពីរគួរតែឆ្លៀតយកឱកាសនៃ “ឆ្នាំជួបប្រាស្រ័យមនុស្សសាស្ត្រវៀតណាម - ចិន” ឆ្នាំ ២០២៥ និងការរំលឹកខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូត ដើម្បីបង្កើនការជួបប្រា ស្រ័យមិត្តភាពរវាងគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក និងអង្គការប្រជាជន; ពន្លឿនការសាកល្បង នៃគំរូច្រកទ្វារព្រំដែនឆ្លាតវៃរវាងខេត្ត Lang Son និងខេត្ត ក្វាងស៊ី; ជំរុញការតភ្ជាប់ ចរាចរណ៍ពហុមធ្យោបាយ រួមទាំងផ្លូវដែក ផ្លូវគោក ផ្លូវសមុទ្រ... ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក Bui Thanh Son ក៏បានស្នើឲ្យ ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការគ្រប់គ្រង និងការពារព្រំដែន តាមឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោក វៀតណាម-ចិន និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា; ផ្លាស់ប្ដូរយ៉ាងសកម្ម និងដោះស្រាយ ឱ្យបានសមហេតុផលនូវឧប្បត្តិហេតុដែលកើតឡើងនៅតាមព្រំដែន។
យល់ស្របនឹងមតិយោបល់របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លេខាគណៈកម្មាធិការបក្សខេត្ត ក្វាងស៊ី លោក Chen Gang បានអះអាងថា ខេត្ត ក្វាងស៊ី យកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ វៀតណាម ត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍បានល្អនូវការយល់ដឹងរួមរបស់ថ្នាក់ ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ រួមចំណែកយ៉ាងជាក់ស្ដែងក្នុងការ ពង្រឹងទំនាក់ទំនងដៃគូរសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។ លោក Chen Gang បានស្នើថា ប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការសម្របសម្រួលគយ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត និងបង្កើនការ តភ្ជាប់ចរាចរណ៍តាមព្រំដែនផងដែរ៕