ព័ត៍មាន

បង្កើតអនាគតប្រកបដោយសុវត្ថិភាពជាងសម្រាប់វៀតណាមនិងតំបន់អាស៊ាន

បង្កើតអនាគតប្រកបដោយសុវត្ថិភាពជាងសម្រាប់វៀតណាមនិងតំបន់អាស៊ាន

(VOVWORLD) - នាយប់ថ្ងៃទី ១៣ ខែតុលា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងបរិស្ថានបានសម្របសម្រួលជាមួយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន ដើម្បីរៀបចំពិធីមិទ្ធីង រំលឹកទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដោយប្រធានបទ “វិនិយោគលើភាពធន់ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ” និងទិវាអាស៊ានសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ ២០២៥។

ពិធីមិទ្ធីង រំលឹកទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងទិវាអាស៊ានសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ ២០២៥។ រូបថត៖ Phương Linh/nongnghiepmoitruong.vn

ថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថាន លោក Nguyen Hoang Hiep បានសម្តែងនូវការជឿជាក់លើស្មារតីនៃសាមគ្គីភាព - ភាពច្នៃប្រឌិត - ការត្រួសត្រាយ ហើយបណ្តាប្រទេសនានានឹងរួមគ្នាបង្កើតអនាគតប្រកបដោយសុវត្ថិភាព មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំងមូលទៀតផង។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថាន លោក Nguyen Hoang Hiep។ រូបថត៖ Phương Linh/nongnghiepmoitruong.vn

នៅក្នុងពិធីជួបជុំនេះ គណៈកម្មាធិការរៀបចំក៏បានពិនិត្យលើសកម្មភាពបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយដ៏លេចធ្លោ របស់អង្គការដៃគូសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយផងដែរ។ ដោយស្មារតីនៃសាមគ្គីភាព និងការចែករំលែក អង្គការអន្តរជាតិ រដ្ឋាភិបាល និងដៃគូនានា បន្តរួមដំណើរជាមួយក្រសួងកសិកម្ម និងបរិស្ថាន ដើម្បីដាក់ពង្រាយសកម្មភាពវាយតម្លៃតម្រូវការឱ្យបានឆាប់រហ័ស ប្តេជ្ញាផ្តល់ជំនួយសង្គ្រោះបន្ទាន់ ផ្តល់អំណោយសង្គ្រោះ និងជួយដល់ប្រជាពលរដ្ឋឱ្យមានស្ថិរភាពជីវភាពរស់នៅភ្លាមៗ ក្រោយរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.