ព័ត៍មាន

បណ្តា​ប្រទេស EU ចង់ខ្ចីប្រាក់ ១២៧ ពាន់លានអឺរ៉ូ សម្រាប់ចំណាយលើវិស័យការពារជាតិ

បណ្តា​ប្រទេស EU ចង់ខ្ចីប្រាក់ ១២៧ ពាន់លានអឺរ៉ូ សម្រាប់ចំណាយលើវិស័យការពារជាតិ

(VOVWORLD) - គណៈកម្មការអឺរ៉ុប (EC) កាលពីថ្ងៃទី ៣០ ខែកក្កដា បានឲ្យដឹងថា ប្រទេសសមាជិកចំនួន ១៨ នៃសហភាពអឺរ៉ុប (EU) បានដាក់ពាក្យខ្ចីប្រាក់យ៉ាងហោចណាស់ ១២៧ ពាន់លានអឺរ៉ូ (១៤៥,៧៤ ពាន់លានដុល្លារ) ពីមូលនិធិសកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប (SAFE) ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងបរិបទមានអស្ថេរភាពសន្តិសុខសកល។

មូលនិធិ SAFE មានតម្លៃសរុប ១៥០ ពាន់លានអឺរ៉ូត្រូវបានចាប់ផ្តើមនៅក្នុងខែឧសភា ដើម្បីអនុញ្ញាតឱ្យប្រទេសសមាជិកទទួលបានប្រាក់កម្ចីថោកជាង គាំទ្រដោយថវិកាកណ្តាលរបស់ EU ។ កម្មវិធីនេះមានតម្រូវការយ៉ាងតឹងរ៉ឹង ដើម្បីធានាថា ប្រាក់ភាគច្រើនត្រូវបានចំណាយលើការផលិតអាវុធនៅក្នុងសហភាពអឺរ៉ុប ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិរបស់ទ្វីប។

រូបភាព៖ REUTERS/Yves Herman

ក្នុងចំណោមប្រទេសដែលបានដាក់ពាក្យនោះ មានប្រទេសសំខាន់ៗដូចជា បារាំង អេស្ប៉ាញ អ៊ីតាលី និងប៉ូឡូញ។ បច្ចុប្បន្ន មូលនិធិនេះនៅតែទទួលយកពាក្យសុំខ្ចីប្រាក់ រហូតដល់ចុងខែវិច្ឆិកា ហើយបញ្ជីខ្ចីប្រាក់អាចនឹងកើនឡើងរហូតដល់ ២០ ប្រទេស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.