ព័ត៍មាន

បណ្តាមូលដ្ឋានប្រឆាំងនឹងព្យុះ Bualoi ដោយមានការប្រុងប្រយ័ត្នបំផុត

បណ្តាមូលដ្ឋានប្រឆាំងនឹងព្យុះ Bualoi ដោយមានការប្រុងប្រយ័ត្នបំផុត

(VOVWORLD) - ខ្យល់ព្យុះ Bualoi បានបោកបក់នៅតំបន់ភូមិភាគកណ្តាល នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា។ ខ្យល់ព្យុះនេះបានប៉ះពាល់ដោយផ្ទាល់ដល់បណ្តាខេត្តពី Thanh Hoa ដល់ Hue កន្លែងជាច្រើនបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី ២៧ និង ២៨ ខែកញ្ញា ជាពិសេសនៅខេត្ត Quang Tri, Hue, Da Nang និង Thanh Hoa។

កងទ័ពការពារព្រំដែនបានជីកគាស់ថ្ម និងដីជាបន្ទាន់ បង្កើតលក្ខខណ្ឌសម្រាប់យានជំនិះចរាចរ។ រូបថត៖ VOV

ព្យុះនិងទឹកជំនន់បណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់ត្រូវស្លាប់និងបាត់ខ្លួន។ ចរន្តខ្យល់ព្យុះនឹងបន្តបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ ៣០ ខែកញ្ញា នៅតំបន់ភាគកណ្តាលប៉ែកខាងជើង និងភាគខាងជើង ជាពិសេសចាប់ពីខេត្ត Thanh Hoa ទៅ Hue និងខេត្ត Phu Tho, Son La, Lao Cai ... ជាមួយនឹងហានិភ័យខ្ពស់នៃការជន់លិចនៅតំបន់ទំនាបតាមដងទន្លេ អូរ និងតំបន់ឆ្នេរ ជាពិសេសហានិភ័យនៃទឹកជំនន់ភ្លាមៗ តំបន់ភាគខាងជើង និងការរអិលបាក់ដី។

នាថ្ងៃទី ២៨ ខែកញ្ញា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចុះហត្ថលេខា និងចេញសារតួរលេខជាផ្លូវការមួយ ផ្តោតលើការឆ្លើយតប និងជំនះពុះពារផលវិបាកនៃព្យុះ Bualoi និងទឹកជំនន់ក្រោយព្យុះ។ សារតួរលេខបានបញ្ជាក់យ៉ាងច្បាស់ថា ស្នើរឱ្យមូលដ្ឋានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះហានិភ័យទឹកជំនន់ខ្ពស់ និងទឹកជំនន់ក្រោយព្យុះ ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ កាត់បន្ថយការខូចខាតដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងរដ្ឋ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.