ព័ត៍មាន

បន្តផ្លាស់ប្តូរថ្មីកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិន

បន្តផ្លាស់ប្តូរថ្មីកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិន

(VOVWORLD) - នាព្រឹកមិញថ្ងៃទី១០ ខែមីនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី១០។

ទិដ្ឋភាពនៃពិធី (រូបថត៖ nhandan.vn)

ព្រឹត្តិការណ៍នេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩ ខែមីនា នៅខេត្តក្វាងនិញ (វៀតណាម) និងតំបន់ស្វយ័តក្វាងស៊ី (ចិន) ដោយមានគោល បំណងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិដ៏មានសារៈសំខាន់រវាងប្រទេសទាំងពីរ ពង្រឹងមិត្តភាព និងសាមគ្គីភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងកងទ័ពវៀតណាមនិងចិន រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ក្នុងក្របខ័ណ្ឌនៃការជួបប្រាស្រ័យលើកទី១០ កងទ័ពជើងទឹកវៀតណាមបានបញ្ជូនកងនាវាចំនួនពីរគ្រឿង លេខ ០១៥ ត្រឹន ហឹង ដាវ និងលេខ ០១២ លីថៃតូ ក្រោមការគ្រប់គ្រងរបស់កងពលតូចលេខ១៦២ (តំបន់កងទ័ពជើងទឹកលេខ៤) ដើម្បីចូលរួមក្នុងការល្បាតរួមគ្នា និងការហ្វឹកហ្វឺនរួមគ្នាជាមួយកងទ័ពជើងទឹកចិន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.