ព័ត៍មាន

បើកពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៩

បើកពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៩

(VOVWORLD) - នាថ្ងៃទី១០ ខែមីនា នៅទីលាន ១០ មិនា ក្នុងទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានបើកពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៩ ឆ្នាំ ២០២៥។ ជាមួយប្រធានបទ “Buon Ma Thuot - ទីមកដល់សម្រាប់កាហ្វេពិភពលោក” ពិធីបុណ្យបន្តអះអាងនិងលើកកំពស់ ឋានៈរបស់កាហ្វេវៀតណាមនៅលើទីផ្សារពិភពលោក។

បើកពិធីបុណ្យកាហ្វេ Buon Ma Thuot ក្រោមប្រធានបទ “Buon Ma Thuot - ទីមកដល់សម្រាប់កាហ្វេពិភពលោក”។ រូបថត៖ nhandan.vn

ថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់ផ្នែកកាហ្វេទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ សង្ឃឹមឲ្យកាហ្វេ Dak Lak លើកកំពស់តម្លៃ អភិវឌ្ឍន៍ Buon Ma Thuot ឲ្យក្លាយជាទីមកដល់សម្រាប់កាហ្វេពិភពលោក៖ “ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួងការបរទេស ផ្នែកអាកាសចរណ៍ និងទេសចរណ៍ ត្រូវផ្តោតសំខាន់លើការជំរុញការពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ ឧទ្ទេសនាមផលិតផលកាហ្វេវៀតណាមនៅក្នុងព្រឹត្តិការណ៍ការទូត និងគោលដៅទេសចរណ៍ល្បីៗ។ ទន្ទឹមនឹងនោះ អាជីវកម្មត្រូវបង្កើតយុទ្ធសាស្រ្តផ្សព្វផ្សាយ ទីផ្សារ និងការកំណត់ម៉ាកយីហោដែលសមស្របនឹងសមត្ថភាព។ ពង្រីកបណ្ដាញចែកចាយដោយផ្ទាល់នៅក្នុងទីផ្សារសក្តានុពល អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងធ្វើពិពិធកម្មបណ្តាញប្រើប្រាស់"។

ពិធីបុណ្យកាហ្វេ Buon Ma Thuot បានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៣ ខែមីនា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.