ព័ត៍មាន

បើកពិធីបុណ្យអក្សរផ្ចង់និទាឃរដូវ​ឆ្នាំ​មមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam

បើកពិធីបុណ្យអក្សរផ្ចង់និទាឃរដូវ​ឆ្នាំ​មមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam

(VOVWORLD) - ពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំ មមី អដ្ឋស័ក ២០២៦ រួមជាមួយនឹងសកម្មភាពវប្បធម៌ និងសិល្បៈជាបន្តបន្ទាប់ដើម្បីអបអរសាទរឆ្នាំថ្មី បានបើកនារសៀលថ្ងៃទី១១ ខែកុម្ភៈ នៅ Ho Van ក្នុងកេរ្តិ៍ដំណែលពិសេសជាតិ Van Mieu - Quoc Tu Giam ទីក្រុងហាណូយ។

បើកពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam។ រូបថត៖ ហៃហា/VOV

ពិធីបុណ្យអក្សរផ្ចង់ឆ្នាំ មមី អដ្ឋស័ក ២០២៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ដោយបើកទ្វារបម្រើភ្ញៀវទេសចរណ៍ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ២២:០០។

ការផ្តល់អក្សរផ្ចង់នៅក្នុងពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam។ រូបថត៖ ហៃហា/VOV

ចំណុចលេចធ្លោនៃពិធីបុណ្យអក្សរផ្ចង់និទាឃរដូវគឺសកម្មភាពសុំអក្សរផ្ចង់នៅដើមឆ្នាំ នៅតាមស្តង់អក្សរផ្ចង់ចំនួន ៣៥ របស់គ្រូសរសេរអក្សរផ្ចង់ដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ នេះគឺជាសកម្មភាពដែលត្រូវបានប្រជាជននិងភ្ញៀវទេសចរជាច្រើនទន្ទឹងរង់ចាំក្នុងឱកាសបុណ្យតេតមកដល់ម្តងៗ ដែលរួមចំណែកលើកតម្កើងប្រពៃណីសង្វាតរៀនសូត្រ និងទំនៀមទម្លាប់វប្បធម៌នៃការសុំអក្សរផ្ចង់នៅដើមឆ្នាំរបស់ប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ ពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នឹងរៀបចំសកម្មភាពដ៏សម្បូរបែបជាច្រើន ដូចជា៖ កម្មវិធីអប់រំបេតិកភណ្ឌ បរិយាកាសវប្បធម៌អំណាន ការតាំងពិព័រណ៍ និងការឧទ្ទេសនាមផលិតផលសិប្បកម្មប្រពៃណី ល្បែងប្រជាប្រិយ អុកប្រពៃណី របាំលោតម៉ុងសាយ និងកម្មវិធីសម្តែងសិល្បៈប្រជាប្រិយវិសេសវិសាលដូចជា Quan Ho, Ca Tru និងច្រៀង Cheo ជាដើម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.